ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Windows 10 ដំឡើង​ជាង​14​លាន​ដង​ក្នុង​24​ម៉ោង

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា​ប្រព័ន្ធ Windows 10 ត្រូវ​អតិថិជន​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាង​១៤​លាន​ដង​លើ​ឧបករណ៍ ១៤​លាន​ប្រភេទ​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​បន្ទាប់​ពី​បញ្ចេញ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ។

ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា​ប្រព័ន្ធ Windows 10 ត្រូវ​អតិថិជន​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាង​១៤​លាន​ដង​លើ​ឧបករណ៍ ១៤​លាន​ប្រភេទ​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​បន្ទាប់​ពី​បញ្ចេញ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ។ តួលេខ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា គឺជា​តម្រូវការ​ចាំបាច់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Windows 10 ។ 

មិន​ទាន់​ស្ថិត​ក្នុង​ការ​ចង់បាន​នៅឡើយ​ទេ​ពោល​គឺ​ក្រុមហ៊ុន Microsoft ចង់បាន​ប្រព័ន្ធ​ថ្មី​មួយ​នេះ​ដំណើរការ​លើ​ឧបករណ៍​ចំនួន​១​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៨ ដោយ​ផ្តួល​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google និង​ប្រព័ន្ធ iOS របស់​ក្រុមហ៊ុន Apple ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Microsoft បាន​ចំណេញ​ពី​ការ​លក់​ប្រព័ន្ធ Windows 10 យ៉ាង​ក្រាស់ក្រែល  តែ​ត្រូវ​មក​ខាត​លើ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​វិញ ដោយ​ខាតបង់​រាប់រយ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ ។

Windows 10 គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន Microsoft ដែល​ជា​ការ​បូក​រួម​បញ្ចូល​គ្នា​នូវ​ធាតុ​ផ្សំ​ល្អ​បំផុត​ពី​ប្រព័ន្ធ​ស៊េរី​មុន​ៗ​ដូច​ជា​ប្រព័ន្ធ Windows 7 និង​ប្រព័ន្ធ Windows 8 ។ Windows 10 មាន​លក្ខណៈ​ពិសេស​ដោយ​ត្រូវ​គេ​រៀបចំ​ឡើង​វិញ​នូវ​កម្មវិធី «Start Menu» និង​កម្មវិធី​ស្រាវជ្រាវ​អុ​ី​ន​ធើ​រ​ណេ​ត​ថ្មី​ឈ្មោះ​ថា «Edge» ។ លើស​ពី​នេះ​ទៅ​ទៀត​គឺជា​ជំនួញ​ការ​ដ៏​ឈ្លាសវៃ «Cortana» ដែល​តែងតែ​លេច​រូបរាង​ជាមួយនឹង​ការ​ជូនដំណឹង ឬ​ផ្តល់​យោបល់ និង​ឈ្វេងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​គ្រប់ពេលវេលា​ទៀត​ផង ។

Windows 10 នឹង​ដំណើរការ​លើ​ឧបករណ៍​របស់​ក្រុមហ៊ុន Microsoft ដូច​ជា​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ PC, Tablet, ឧបករណ៍​ហ្គេ​ម Xbox និង​ឧបករណ៍​ពាក់​ក្បាល HoloLens ផង​ដែរ ៕