ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១៨ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៧៤
នៅ​ក្រោម​ផែនការ​ព្រះពុទ្ធ​ញញឹម ដែលជា​ពាក្យ​សំងាត់​នៃប្រតិបត្ដិ​ការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ ប្រទេស​ឥណ្ឌា​បាន​ធ្វើការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី​មួយ​ដោយជោគជ័យ ហើយ​បាន​ក្លាយជា​ប្រទេស​ទី​៦ ដែល​មាន​នុយក្លេអ៊ែរ ។
​ឆ្នាំ​១៩៨០
មាន​គ្រោះថ្នាក់​ផ្ទុះ​ភ្នំភ្លើង​ឈ្មោះ​ហេ​ឡាននាទី​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​៥៧​នាក់ ខូចខាត គិត​ជា​ទឹកប្រាក់​ប្រហែល​៣​ពាន់​លាន​ដុល្លារ ។

ឆ្នាំ​១៨០៣
ចក្រភព​អង់គ្លេសបាន​លុប​ចោល​សន្ធិសញា​សន្ដិភាព​ដែល​ធ្វើ​ឡើង​នា​ឆ្នាំ​១៨០២ ជាមួយ​បារាំង ហើយ​ថែម​ទាំង​ប្រកាសសង្គ្រាមជាមួយ​ប្រទេស​បារាំង​ទៀត ។
ឆ្នាំ​១៨០៤
ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត បាន​ឡើង​គ្រងរាជ្យ​ជា​ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស​បារាំង​តាម​ការ​ប្រកាស​របស់​ព្រឹទ្ធសភា​បារាំង ។
ឆ្នាំ​១៨៦៩
សាធារណរដ្ឋ​អ៊ី​ហ្សូ​ដែល​កកើត​នៅ​ឆ្នាំ១៨៦៨ បាន​ដួល​រលំ និង​ចុះចូល​ជាមួយប្រទេស​ជប៉ុន ។
ឆ្នាំ​១៨៩៦
ក្នុង​ពិធី​ឡើង​គ្រង​រាជសម្បត្ដិ​របស់​ស្ដេចត្យា​រ​នី​កូ​ឡា​ទី​ពីរ ដែល​បាន​រៀបចំ​នៅ​វាល​កូ ឌី​ន​កា ក្នុង​ទីក្រុង​មូ​ស្គូមាន​ពាក្យ​ច​ចាម អា​រ៉ា​ម​ថា ក្នុង​ពិធី​នេះ​គ្មាន​ស្រា​បៀរ ឬ​ម្ហូបគ្រប់គ្រាន់ សំរាប់​អ្នកចូលរួម​ទេ ។ ម្យ៉ាងទៀត ប៉ូលិស​១.៨០០​នាក់ ដែល​នៅ​ទីនោះមិន​អាច​ទប់ទល់​ការ​ផ្អើល​នេះ​បានបណ្ដាល​ឱ្យមាន​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​អស់​១.៣៨៩​នាក់ របួស​១.៣០០​នាក់ ។ ពិធីបុណ្យ​ឡើង​គ្រងរាជ្យ​នេះ​បាន​រៀបចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​១៣ ឧសភា មក​ម្ល៉េះ ។
ឆ្នាំ​១៨៩៧
រឿង​ដ្រា​គូ​ឡា ឬ​បិសាច​ជញ្ជក់​ឈាម ដែល​និពន្ធ​ដោយ​កវី​ជាតិ​អៀរ​ឡង់ ឈ្មោះប្រាម​ស្ដុក​ឃ័​រ ត្រូវ​បាន​គេ​បោះពុម្ពផ្សាយ ។
ឆ្នាំ​១៩១០
ភព​ផែនដី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្ទុយនៃ​កញ្ចុំ​ផ្កាយ​ហា​ឡី ហើយ​រៀង​រាល់​៧៥​ទៅ៧៦​ឆ្នាំ តែងតែមាន​ហេតុការណ៍​នេះ​ម្ដង ។
ឆ្នាំ​១៩៤៤
កងទ័ព​សម្ព័ន្ធមិត្ដបាន​ធ្វើការ​វាយលុក តំបន់​ម៉ុង​កាស៊ីណូ​របស់​ទីក្រុង​រ៉ូ​ម ប្រទេសអ៊ី​តា​លី ដើម្បី​បំបែក​ខ្សែការពារ​អា​ល្លឺ​ម៉​ង់ និងឡោម​ព័ទ្ធ​ទីក្រុង​រ៉ូ​ម​ផង​នោះ បាន​ទទួល​ជោគជ័យ​ដោយ ធ្វើ​ឱ្យ​កងទ័ព​អា​ល្លឺ​ម៉​ង់​ដកថយ ។ ផែនការ​នេះ​កងទ័ព​សម្ព័ន្ធមិត្ដ​មាន​ចំនួន​សរុប​១០៥​ពាន់​នាក់ ស្លាប់​១០​ម៉ឺន​នាក់ ចំណែក​កងទ័ព​អា​ល្លឺ​ម៉​ង់​មាន​៨០.០០០​នាក់​មិនដឹង​ចំនួន​អ្នក​ស្លាប់ តែ​ឃើញ​ផ្នូរ​នៅ​ទីនោះ​ចំនួន២០.០២៧ ។
ឆ្នាំ​១៩៤៨
សភា​ទី​មួយ​នៃ​សាធារណរដ្ឋ​ចិន​បាន​បើកកិច្ចប្រជុំ​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ណា​ង​ឃី​ង ។
ឆ្នាំ​១៩៥៣
នាង​ហ្សា​ក​លី​ន កូ​ស​រ៉​ង ដែល​ជា​អ្នក​បើកបរ​យន្ដហោះ​ទី​មួយ​របស់​អា​មេ​រិ​កបាន​បំបែក​ឯតទគ្គ​កម្ម​បើកបរ​យន្ដហោះ​លឿន​ជាងសំលេង ។
ឆ្នាំ​១៩៥៨
យន្ដហោះ​ចំបាំង F-014 Starfighter បានបង្កើត​កំណត់​ត្រា​ល្បឿន​ហោះហើរ​ថ្មី២២៥៩,៨២​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។
ឆ្នាំ​១៩៧៤
នៅ​ក្រោម​ផែនការ​ព្រះពុទ្ធ​ញញឹម ដែលជា​ពាក្យ​សំងាត់​នៃប្រតិបត្ដិ​ការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ ប្រទេស​ឥណ្ឌា​បាន​ធ្វើការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី​មួយ​ដោយជោគជ័យ ហើយ​បាន​ក្លាយជា​ប្រទេស​ទី​៦ ដែល​មាន​នុយក្លេអ៊ែរ ។
ឆ្នាំ​១៩៨០
មាន​គ្រោះថ្នាក់​ផ្ទុះ​ភ្នំភ្លើង​ឈ្មោះ​ហេ​ឡាននាទី​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៥៧​នាក់ ខូចខាត គិត​ជា​ទឹកប្រាក់​ប្រហែល​៣​ពាន់​លាន​ដុល្លារ ។
ឆ្នាំ​១៩៩០
នៅ​ប្រទេស​បារាំង រថភ្លើង TGV បានបង្កើត​កំណត់​ត្រា​ល្បឿន​ពិភពលោក​ថ្មី គឺ​រត់​បាន​ល្បឿន​៥១៥,៣​គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង ។
ឆ្នាំ​២០០៤
លោក​សូ​នី គ​ន្ធី បាន​ឡើង​កាន់​តំណែង​ជា នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ឥណ្ឌា ។
ឆ្នាំ​២០០៧
មាន​បាតុកម្ម​កើតឡើង​ក្នុង​ខេត្ដ​ហ្កា​ង​ស៊ី ប្រទេស​ចិន ប្រឆាំង​នឹង​គោលនយោបាយ​កូនមួយ​របស់​រដ្ឋាភិបាល ។
ឆ្នាំ​២០០៨
ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុងខេត្ដ​ស៊ី​ឈួ​ន ប្រទេស​ចិនបាន​ឡើង​ដល់៣២.៤៤៧​នាក់ បាត់​ខ្លួន​១៤.០០០​នាក់ ហើយមាន​មនុស្ស​២០៥.០០០​នាក់​ផ្សេង​ទៀត​ត្រូវភៀសខ្លួន​ចេញ ។
ឆ្នាំ​២០០៩
លោកស្រី Dalia Grybauskaite ត្រូវ​បានគេ​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ស្រីទី​មួយ​នៃ​ប្រទេស​លី​ទុ​យ​អា​នី ៕