ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កៀនស្វាយ ​ប្រកាស​សាលក្រម​នៅ​​ដើមខែក្រោយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​សំណុំរឿង​ជំនុំជម្រះ​របស់​លោក​គឹ​ម សុវណ្ណ មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កៀនស្វាយ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ…

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​សំណុំរឿង​ជំនុំជម្រះ​របស់​លោក​គឹ​ម សុវណ្ណ មេបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​កៀនស្វាយ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ តាម​ដីការ​របស់​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ពាក់ព័ន្ធ​បទល្មើស​លួច​យក​អចលនទ្រព្យ​អ្នក​ដទៃ​ទៅ​លក់​។

ក្នុង​សវនាការ​សំណុំរឿង​ជំនុំជម្រះ​ខាងលើ​នេះ​មានការ​ចូលរួម​ពី​លោក ជា សុខ​ហៀ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោកស្រី ហេង ផល្លា ជា​ចៅក្រម​ជំនុំជម្រះ លោក វ៉ា​ន់ សុ​បញ្ញា ជា​ចៅក្រម​ជម្រះ និង​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។

បន្ទាប់​ពី​សាកសួរ​អស់​រយពេល​ជា​ច្រើន​ម៉ោង​តុលាការ​សម្រេច​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ថ្លែង​អោយ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ថា​: ពិតជា​មានការ​ចាប់ខ្លួន​លោក គឹ​ម សុវណ្ណ ប្រាកដ​មែន ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ។

លោក ទិន សុចិ​ត្រា អះអាង​ថា​: ពេល​នេះ លោ ក គឹ​ម សុវណ្ណ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ ដោយ​តុលាការ​បាន​ចោទ​ពីរ លួច​យក​ដោយ​ខុសច្បាប់​នូវ​អចលន​:​ទ្រព្យ​(​លួច​ដី​)​។

លោក គឹ​ម សុវណ្ណ មេបញ្ជាការ​រូប​នេះ និង​បក្ខពួក កន្លង​មក​លោក​តែងតែ​ធ្លាប់​បាន​រក​ស៊ី​រៀប​ដី មាន​ន័យ​ថា ទិញ​ដី​សប្ប​ទាន ពី​ប្រជាពលរដ្ឋ ឲ្យ​ទៅ​មេ​ឈ្មួញ​ធំ​..ៗ តែ​ពេល​នេះ​រក​ដី​អោយ​មេ​ឈ្មួញ​ដែល​គេ​អោយប្រាក់ ហើយ​គ្មាន​ដី ត្រូវ​ជាប់​សម្នាញ់​ច្បាប់ ដោយ​លោក គឹ​ម​.​សុវណ្ណ ត្រូវ​បាន​តុលាការខេត្ត​កណ្ដាល បាន​ចេញ​ដីការ​ឲ្យ​ចូលខ្លួន​ជា​ច្រើន​ដង​រួច​មក​ហើយ តែ​លោក​បាន​ព្យាយាម​គេចវេស​មិន​ចូលខ្លួន​តាម​អ​ណា​ច​សាលដីការ​។

លោក ទិន សុចិ​ត្រា ព្រះរាជ​អ​ជ្ញា​រង និង​ជា​អ្ន​នាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល បាន​បញ្ជាក់​ថែម​ទៀត​ថា​: លោក គឹ​ម សុវណ្ណ អាយុ​៥២​ឆ្នាំ​រស់​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​ហើយ​លោក សុវណ្ណ ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​លេខ ១៨៣(​គ​)​ចុះ​ថ្ងៃ ទី​២៤ ខែឧសភា ឆ្នាំ​២០១៨​របស់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​។

លោក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​អនុវត្ដ​តាម​សាលដីកា​បង្គាប់​ឱ្យ​ឃាត់ខ្លួន​ឈ្មោះ គឹ​ម សុវណ្ណ របស់​តុលាការ​ខេត្ដកណ្ដាល​ទើប​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី ១៨ ខែមីនា រួច​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ