ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអធិការ​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ចុះស្រាវជ្រាវផ្ទាល់រកឃើញថា ពុំមែនជាករណីម្តាយកា.ប់​កូនស្រី​ចុង ទេ!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​ម្តាយ​កាប់​កូនស្រី​ចុង​១​កាំបិត បណ្តាល​ឲ្យ​រង​បួស​ក្បាល​រួច​ឱ្យ​ពាក់មួក​សុវត្ថិភាព​ដឹក​ទៅ​ពេទ្យ ចៃដន្យ​ចុះ​ជ្រុះ​មួក​ផ្អើល​ដ៏​ប្រជាពលរដ្ឋ​នោះ ជាក់ស្តែង​មិនមែន​ជា​អំពើ​ហិង្សា​ទេ គឺជា​ការ​រអិល​ដួល​ដោយ​ខ្លួនឯង នៅ​ក្នុង​បន្ទប់​ទឹកតែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​អធិការ​នគរបាលខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ដល់​ផ្ទះ​កើតហេតុ…

រាជធានី​ភ្នំពេញ ៖ ករណី​ម្តាយ​កាប់​កូនស្រី​ចុង​១​កាំបិត បណ្តាល​ឲ្យ​រង​បួស​ក្បាល​រួច​ឱ្យ​ពាក់មួក​សុវត្ថិភាព​ដឹក​ទៅ​ពេទ្យ ចៃដន្យ​ចុះ​ជ្រុះ​មួក​ផ្អើល​ដ៏​ប្រជាពលរដ្ឋ​នោះ ជាក់ស្តែង​មិនមែន​ជា​អំពើ​ហិង្សា​ទេ គឺជា​ការ​រអិល​ដួល​ដោយ​ខ្លួនឯង នៅ​ក្នុង​បន្ទប់​ទឹកតែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​អធិការ​នគរបាលខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ដល់​ផ្ទះ​កើតហេតុ ។

រឿងរ៉ាវខាងលើនេះ បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ប្រ​ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ខាង​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​រួច​មក លោក​វរសេនីយ៍ទោ ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ ដោយ​ផ្ទាល់​ដល់​ផ្ទះ​ក្មេង​ស្រី​ជន​រង​គ្រោះ ដោយ​យោង​តាម​ចម្លើយ​បញ្ជាក់​របស់​ក្មេង​ស្រី​រង​គ្រោះ នាង​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ពិតជា​មានការ​ឈ្លោះប្រកែក​គ្នា ជាមួយ​ម្តាយ​មែន ដោយសារ​ខ្លួន​មិន​ចេះ​ធ្វើ​ត្រី បន្ទាប់​មក ពេល​នាង​ដើរ​ចេញ​ទៅ​បន្ទប់ទឹក ក៏​រអិល​ជើង​ដួល​បែកក្បាល ហើយ​ក៏​បាន​ហៅ​ប្អូន និង​ម្តាយ ដើម្បី​ជូន ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ជាមួយ​នោះ​ដែរ​ឪពុក ក៏​បាន​បញ្ជាក់​ថា ជា​ករណី​រអិល​ជើង​ដួល មិនមែន​ជា​ករណី​ម្តាយ​កាប់​កូនស្រី​ចុង​១​កាំបិត នោះ​ទេ ។

នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​នាំ​ជន​រង​គ្រោះ និង​ឪពុក​ម្តាយ មក​សាកសួរ បន្ថែម​នៅ​អធិការដ្ឋាន ទាំងអស់​គ្នា មាន​ទាំង​កូនស្រី និង​ឪពុក នៅ​តែ​ផ្តល់​ចម្លើយ​ដដែល ថា​រអិល​ជើង​ដួល​ដោយ​ខ្លួនឯង នៅ​ចំពោះ​មុខ​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច លោក​អភិបាលរង និង​តំណាង​ចៅសង្កាត់​កា​កាប​១ ដែល​ចូលរួម​ក្នុង​ការ​សាកសួរ​នោះ​ផង​ដែរ ។

ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​រួច​មក សមត្ថកិច្ច​ក៏​បាន​ប្រគល់​ក្មេង​ស្រី​នេះ ទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​យក​ទៅ​ព្យាបាល​របួស​ឲ្យ​បានជា​សះស្បើយ ជាមួយ​គ្នា​នោះ ដោយ​ក្តី​អាណិត លោក​អធិការ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ដល់​ក្មេង​ស្រី​រង​គ្រោះ​ផង​ដែរ ។

អត្ថបទពាក់ព័ន្ធនឹងករណីខាងលើនេះ ៖ កាប់​កូនស្រី​ចុង​១​កាំបិត រួច​ឱ្យ​ពាក់មួក​សុវត្ថិភាព​ដឹក​ទៅ​ពេទ្យ ចៃដន្យ​ចុះ​ជ្រុះ​មួក​​ផ្អើល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ