ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA ៖ ឆ្នាំ​2015 គឺជា​ឆ្នាំ​ក្តៅ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ

8 ឆ្នាំ មុន

អង្គការ NASA កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ចេញ GISTEMP ដែល​ជា​របាយការណ៍​ទិន្នន័យ​នៃ​ការ​វាស់​ស្ទង់​សីតុណ្ហភាព ។ តាម​រយៈ​ទិន្នន័យ​នោះ​ឱ្យ​ដឹង​ថា រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ គឺជា​ខែ​ដែល​ក្តៅ​ជាងគេ​

អង្គការ NASA កាលពី​ពេល ថ្មី​ៗ​នេះ​បាន​ចេញ GISTEMP ដែល​ជា​របាយការណ៍​ទិន្នន័យ​នៃ​ការ​វាស់​ស្ទង់​សីតុណ្ហភាព ។  តាម​រយៈ​ទិន្នន័យ​នោះ​ឱ្យ​ដឹង​ថា រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ គឺជា​ខែ​ដែល​ក្តៅ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

កត្តា​ធ្វើ​ឱ្យ​សី​តុ​ណ្ហា​ភាព​ក្តៅ​ខ្លាំង​មក​ពី​៖
-​កាបូនឌីអុកស៊ីត (CO2) ចេញពីឧស្សាហកម្ម និង​ចំហេះ​រថយន្ត​ក្នុង​ស្រទាប់​បរិយាកាស​ច្រើន​ទៅ​បំផ្លាញ​ស្រទាប់ អូហ្សូន​។
-​ការ​កាប់​បំផ្លាញ​ព្រៃឈើ ។
-​ការ​ប្រើប្រាស់​សារធាតុ​គីមី ។

ផល​ប៉ះពាល់​ពី​ការ​កើនឡើង​កម្តៅ​ភព​ផែន
-​កម្រិត​នីវ៉ូទឹក​សមុទ្រ​កើនឡើង ។
-​គ្រោះ​ធម្មជាតិ​កើតឡើង​ទ្វេ​ដង​ជា​រៀង​រាល់​ឆ្នាំ ។
-​សត្វ​ត្រូវ​ផុត​ពូជ​ព្រោះ​អស់​ព្រៃ ។
-​គ្មាន​ជម្រក​សម្រាប់​មនុស្ស​រស់នៅ ។
-​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូ​ល​ត្រូវ​រលាយ បង្ក​ជា​គ្រោះ​មហន្តរាយ ។

កាលពី​ពេល ថ្មី​ៗ​នេះ​មាន​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​នៅ​ឥណ្ឌា ខណៈ​រលក​កម្តៅ​ក្តៅ​ខ្លាំង និង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ផង​ដែរ ។

វិធានការ​ទប់ស្កាត់​ការ​កើនឡើង​កម្តៅ​ភព​ផែនដី​គឺ​៖
-​បញ្ចូល​វិធានការ​ស៊ីជម្រៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ជា​ជាង​ការ​ពង្រីក​អំណាច ។
-​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ដើមឈើ និង​នាំ​គ្នា​ដាំ​ឱ្យ​បាន​ច្រើន ព្រោះ​ដើមឈើ​ស្រូប​យក​ឧស្ម័ន​កាបូនឌីអុកស៊ីត និង​បញ្ចេញ​ឧស្ម័ន​អុក​ស៊ី​សែន​សម្រាប់​ជីវិត​មនុស្ស និង​សត្វ​ផង​ដែរ ។
-​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ស្ថាប័ន​អប់រំ ៕