ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ កីឡាការិនី​ស្នូកឃ័រខ្មែរឈ្នះ​ពានរង្វាន់​ថ្មីនៅ​កូរ៉េ​ម្តងទៀត​

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ ៖ កីឡាការិនី​ស្នូកឃ័រ​ជម្រើសជាតិ​កម្ពុជា​ដ៏​ឆ្នើម​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ ថ្មី​ៗ​បានជួយឲ្យមុខមាត់ប្រទេសខ្មែរល្បីមួយកម្រិតថែមទៀតហើយ បន្ទាប់ពីអ្នកនាង​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ក្នុង​កំណត់​ត្រា​ថ្មី​របស់​អ្នក​នាង ដោយ​បាន​ប្រកួត​ក្នុង​កម្មវិធី​មួយ នៅ​ក្នុង​ប្រទេស​កូរ៉េ​ដោយ​ការ​ប្រកួត​នេះ មាន​រយៈពេលជិត​២​អាទិត្យ​កន្លង​មក ​។…

ប្រទេស​កូរ៉េ ៖ កីឡាការិនី​ស្នូកឃ័រ​ជម្រើសជាតិ​កម្ពុជា​ដ៏​ឆ្នើម​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ ថ្មី​ៗ​បានជួយឲ្យមុខមាត់ប្រទេសខ្មែរល្បីមួយកម្រិតថែមទៀតហើយ បន្ទាប់ពីអ្នកនាង​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ក្នុង​កំណត់​ត្រា​ថ្មី​របស់​អ្នក​នាង ដោយ​បាន​ប្រកួត​ក្នុង​កម្មវិធី​មួយ នៅ​ក្នុង​ប្រទេស​កូរ៉េ​ដោយ​ការ​ប្រកួត​នេះ មាន​រយៈពេលជិត​២​អាទិត្យ​កន្លង​មក ​។

អ្នក​នាង ស្រួ​ង ភា​វី ដែល​ជា​កីឡាការិនី​ស្នូកឃ័រ​កម្ពុជា​ដ៏​ឆ្នើម ទទួល​បាន​ជ័យ​លា​ភី​ទី​២ នៅ​ក្នុង​កម្មវិធី​ប្រកួត​ស្នូកឃ័រ “Korea Billiards Grand Prix” ដែល​ជា​កម្មវិធី​ប្រកួត​អន្តរជាតិ ហើយ​ការ​ប្រកួត​នេះ​ផង​ដែរ ត្រូវ​បាន​ធ្វើ​ឡើង​មួ​យស​ប្តា​ហ៍ ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ២៤ (​ថ្ងៃ​ផ្តាច់​ព្រាត់​) ខែ មក​រា ឆ្នាំ ២០២១​មក​ម្ល៉េះ​។
សូម​ជម្រាប​ជូន​ថា កម្មវិធី​នេះ មាន ២ វគ្គ ដោយ​វគ្គ​ទី​១ អ្នក​នាង ស្រួ​ង ភា​វី ឆ្លង​ផុត​និង​បន្ត​ការ​ប្រកួត​នៅ​វគ្គ​ទី ២ (​ផ្តាច់​ព្រាត់​) ជាមួយ​ស្ត្រី​ដែល​មក​ពី​ប្រទេស​ហូ​ឡង់ ដើម្បី​រក​អ្នក​ឈ្នះ​លេខ​១ និង​លេខ​២​។ រីឯ​ការ​ប្រកួត​ផ្តាច់​ព្រាត់​អ្នក​នាង​មិន​បាន​ឈ្នះ​នៅ​វគ្គ​ទី​២​ទេ ប៉ុន្តែ​អ្នក​នាង​ក៏​មិន​បាន​ខកចិត្ត​ដែរ​។

អ្នក​នាង ស្រួ​ង ភា​វី បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី ២៦ ខែ មក​រា ឆ្នាំ ២០២១ តាម​រយៈ​សារ​អេ​ឡិច​ថា ៖ «​ខ្ញុំ​បាន​ឆ្លង​ផុត និង​ត្រូវ​ប្រកួត​ផ្តាច់​ព្រាត់​ជាមួយ​ស្ត្រី​ជនជាតិ​ហូ​ឡង់ កម្មវិធី​នេះ​ផង​ដែរ មាន​អ្នកចូលរួម​ប្រកួត​ចំនួន ៥​នាក់ រួម​មាន​ជនជាតិ​កូរ៉េ ៣ នាក់ ជនជាតិ​ខ្មែរ​ម្នាក់ (​ខ្ញុំ​) និង​ជនជាតិ​អ៉ឺ​រ៉ុ​បម្នាក់​។ ក្នុង​មួយ​ថ្ងៃ ប្រកួត​តែ​មួយ​ម៉ោង​ទេ មាន​ន័យ​ថា មួយ​ថ្ងៃ​ប្រកួត​មួយគូរ អ្នក​ប្រកួត​ឈ្នះ​នឹង​អាច​បន្ត​ប្រកួត​រហូត​ដល់​វគ្គ​២ ដើម្បី​ជ្រើសរើស​យក​លេខ​១ និង​លេខ​២»​។

អ្នក​នាង​បន្ត​ថា «​មួយ​អាទិត្យ​ហើយ​ខ្ញុំ​ប្រកួត ឈ្នះ​បាន​លេខ ២ ដោយ​ខ្ញុំ​ប៉ះ​ជាមួយ​បងស្រី​មក​ពី​ប្រទេស​ហូ​ឡង់ ដែល​បងស្រី​ជា​កី​ទ្យា​លេខ​១ លំដាប់​ពិភពលោក​។ យើង​ជួប​អ្នក​ខ្លាំង ទើប​យើង​ដឹង​ថា​យើង​ខ្លាំង​ប៉ុនណា ខ្ញុំ​ប្រកួត​ចាញ់​ទទួល​បាន​លេខ ២ ខ្ញុំ​ក៏​មាន​អា​ម្មរណ៍ អាក់អន់ចិត្ត​និង​ឈឺចិត្ត​ដែរ ដែល​ខ្លួនឯង​ធ្វើ​មិន​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ចុះចាញ់​នោះ​ទេ ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ​មាន​បេះដូង​ជា​កូន​ខ្មែរ ដូចនេះ​ត្រូវ​ប្រឹង​តស៊ូ ដើម្បី​ខ្មែរ​បន្ត​ទៀត ហើយ​ក៏​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន ដែល​ស្រលាញ់​គ្រាំ​ទ្រ ​និង​ផ្តល់​កំលាំងចិត្ត​មក​ខ្ញុំ​រហូត​មក​។ និង​ខ្ញុំ​សំណូមពរ​ឱ្យ​បងប្អូន​ខ្មែរ​យើង​ទាំងអស់ សូម​ស្រឡាញ់​ និង​ជួយ​គាំទ្រ​វិស័យ​កីឡា​ឱ្យ​បាន​ច្រើន​ទាំងអស់​គ្នា និង​លើក​ស្ទួយ​ផ្នែក​កីឡា​នៅ​ក្នុង​ប្រទេស
យើង​»​។

សូម​ជម្រាប​ជូន​ថា រាល់​ការ​ប្រកួត​នេះ គឺ​មាន​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ ​ក្នុង​ទូរទស្សន៍​ក្នុង​ប្រទេស​កូរ៉េ និង Youtube នៅ​ម៉ោង ៦ ល្ងាច​៕

អត្ថបទសរសេរ ដោយ