ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6S មាន​កាមេរ៉ា​ក្រោយ​12​មេ​ហ្គា​ភិ​ច​ស៊ែល

8 ឆ្នាំ មុន

ខែកញ្ញា​ខាង​មុខ​នេះ iPhone 6S ដែល​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple នឹង​បង្ហាញ​រូបរាង​ជា​ផ្លូវការ ។ ជាមួយ​គ្នា​នេះ​ដែរ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ចំនួន​ពី​បណ្តា​គេហទំព័រ​បរទេស

ខែកញ្ញា​ខាង​មុខ​នេះ iPhone 6S ដែល​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple នឹង​បង្ហាញ​រូបរាង​ជា​ផ្លូវការ ។ ជាមួយ​គ្នា​នេះ​ដែរ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ចំនួន​ពី​បណ្តា​គេហទំព័រ​បរទេស​ដែល​លើក​ឡើង​ពី​រូបរាង ក៏​ដូច​ជា​លក្ខណៈ​ពិសេស​របស់​វា​ផង​ដែរ ។ យោង​តាម​គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា កាមេរ៉ា​ក្រោយ​របស់ iPhone 6S ទំហំ​ទៅ​ដល់​១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល​ឯណោះ ។ 

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា 6S មាន​រាង​ក្រាស់​ជាង iPhone 6 ធម្មតា​បន្តិច តែ​ចំពោះ​ការ​រចនា​ដូចនឹង iPhone 6 ដែរ ។ RAM ចំនួន​២​ជី​ហ្គា​បៃ ។ តម្លៃ​របស់​វា​ទំនងជា​ថ្លៃ​ជាង iPhone 6 ។ ខែកញ្ញា​ខាង​មុខ​នេះ​វា​នឹង​លេច​រូបរាង​ជា​ផ្លូវការ ខណៈ​ពេល​ទីផ្សា​របស់​ក្រុមហ៊ុន​មួយ​នេះ​កំពុង​តែ​ហក់​ឡើង​ខ្ពស់​ជា​លំដាប់ ៕