ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep បង្ហាញ​ទស្សនៈ​ជុំវិញ​ការ​បណ្តេញ Lampard ចេញពី​តំណែង

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola បាន​និយាយ​ថា​អ្នកចាត់ការ​ទូទៅ​ទាំងអស់​សុទ្ធតែ​ដឹង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​តំណែង ប្រសិនបើ​ពួក​គេ​មិន​ទទួល​បាន​លទ្ធផល​ល្អ ខណៈ​ការ​លើក​ឡើង​នេះ កើតឡើង​ក្រោយ​ពេល​ដែល…

អង់គ្លេស ៖ លោក Pep Guardiola បាន​និយាយ​ថា​អ្នកចាត់ការ​ទូទៅ​ទាំងអស់​សុទ្ធតែ​ដឹង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​តំណែង ប្រសិនបើ​ពួក​គេ​មិន​ទទួល​បាន​លទ្ធផល​ល្អ ខណៈ​ការ​លើក​ឡើង​នេះ កើតឡើង​ក្រោយ​ពេល​ដែល Frank Lampard ត្រូវ​ក្លិប​តោ​ខៀវ Chelsea បណ្តេញចេញពីតំណែង​កាលពី​ម្សិលមិញ​។

Lampard ដែល​ជា​អតីត​ខ្សែបម្រើក្រុម Chelsea និង Manchester City បាន​ទទួល​បន្ទុក​ដឹកនាំ​នៅ Stamford Bridge ត្រឹមតែ​ជាង​១៨​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​លទ្ធផល​ចាញ់​៥​ប្រកួត​ក្នុង​ចំណោម​៨​ប្រកួតចុងក្រោយ​របស់​ពួក​គេ ជា​ហេតុ​នាំ​ឱ្យ​ម្ចាស់​ក្លិប​គឺ​លោក Roman Abramovich អស់​សេចក្តី​ទុកចិត្ត​ឱ្យ​រូបគេ​ដឹកនាំ​បន្ត​។

ជុំវិញ​រឿងរ៉ាវ​នេះ លោក Pep Guardiola បាន​បង្ហាញ​ទស្សនៈ​ពិសេស​មួយ​ថា «អ្នកចាត់ការ​ទូទៅ​ទាំងអស់ ទាំង​ចាស់​និង​ក្មេង​ត្រូវ​តែ​ឈ្នះ​។ បើ​ទោះបីជា​គ្រប់​គ្នា​តែងតែ​និយាយ​អំពី​គម្រោង និង​គោល​គំនិត ប៉ុន្តែ​ទាំងនេះ​មិន​មាន​ទៀត​ទេ​សម្រាប់​ពេល​បច្ចុប្បន្ន​។ អ្នក​ត្រូវ​តែ​បង្ហាញ​លទ្ធផល​ឈ្នះ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​បណ្តេញចេញ និង​ជំនួស​ដោយ​អ្នក​ថ្មី​ផ្សេង​ទៀត​»៕ (​ដកស្រង់​ចេញពី Goal.com)