ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបូរ​ភាគតិច​2​ក្រុម​នៅ​ប៉ា​ពួ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ប្រយុទ្ធ​គ្នា​ក្នុង​ព្រៃ

8 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លា.ប់ និង​ច្រើន​នាក់​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជន​អំបូរ​ភាគតិច​២​ក្រុម ក្នុង​ព្រៃ​ដាច់​ស្រយាល​នៅ​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ។

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់ និង​ច្រើន​នាក់​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជន​អំបូរ​ភាគតិច​២​ក្រុម ក្នុង​ព្រៃ​ដាច់​ស្រយាល​នៅ​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ  ។

សារព័ត៌មាន «​ប៉ុស្តិ៍​ឃ័​រ​រៀ​» ផ្សាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​កុមារ​២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ។ មាន​អ្នក​របួស​ជា​ច្រើន​នាក់​ទៀត​ដោយ​ការ​ប្រយុទ្ធ​គ្នា​ប្រើ​កាំភ្លើង​នៅ​ក្នុង​ព្រៃ​ជ្រៅ​នា​ភាគ​ខាងលិច​ប្រទេស ដែល​អាច​ចូល​ទៅ​ដល់​ដោយ​ឧទ្ធម្ភាគចក្រ​នេះ ។

លោក​ម៉ា​ទី​ន ឡា​ការី អធិការ​ប៉ូលិស​ខេត្ត​វេស​ធើ​ន​ហា​យ​លែ​ន បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សមត្ថកិច្ច​កំពុង​ព្យាយាម​បញ្ឈប់​ការ​វាយប្រហារ​គ្នា​រវាង​ជន​អំបូរ «​ឃូ​ឃូ​រី​ន​» (Kukurin) និង «​យ៉ា​ប៉េ​តា​លី​ន​» (Yapetalin)   ដែល​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ។ លោក​អធិការ​និយាយ​ថា «​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ឱុ្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​បានដឹង​ឮ​ពី​ការ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​គ្នា​រវាង​ជន​អំបូរ​ភាគតិច​២​ក្រុម​នោះ ព្រោះ​កំពុង​កើត​មាននៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​របស់​យើង ។ សមត្ថកិច្ច​អាច​ចូល​ទៅ​ដល់​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ និង​នៅ​មិន​ទាន់​បញ្ចប់​ការ​វាយប្រហារ​គ្នា​នៅឡើយ​ទេ​» ។

កាសែត «​ដឹ​ណេ​ស្យូ​ណា​ល់​» ផ្សាយ​ថា ជន​អំបូរ Kukurin បាន​សងសឹក​សម្លាប់​ជន​អំបូរ Yapetalin ចំនួន​៦​នាក់ ក្រោយ​ពី​សមាជិក​របស់​គេ​៥​នាក់​ត្រូវ​សម្លាប់​នៅ​ក្នុង​ខែមិថុនា​កន្លង​ទៅ ។

បច្ចុប្បន្ន​នៅ​មិន​ទាន់​ដឹង​ថា តើ​មក​ពី​ហេតុ​អ្វី​បានជា​មានការ​ប៉ះទង្គិច​គ្នា​នោះ​ទេ ប៉ុន្តែ​កាសែត «​ប៉ុស្តិ៍ ឃ័​រ​រៀ​» បញ្ជាក់​ថា ក្រុម​អំបូរ​ភាគតិច​ទាំង​២​នោះ មាន​ជម្លោះ​នឹង​គ្នា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ និង​បាន​បាត់បង់​បុរស​ជា​ច្រើន​នាក់ ខណៈ​ពេល​ស្ត្រី​មាន​ចំនួន​កើនឡើង​។ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ជា​ប្រទេស​នៅ​លើ​ប្រជុំ​កោះ​ដែល​ប្រជាជន​ភាគច្រើន​រស់នៅ​តាម​បែប​បុរាណ និង​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ៕