ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់ !

8 ឆ្នាំ មុន

នៅ​លើ​ពិភពលោក​យើង​នេះ មាន​ទស្សនៈ​២​ផ្ទុយ​គ្នា ​លើ​ប្រធានបទ​ដឹកនាំ​ប្រទេស ។ ទី​១ ទស្សនៈ​ចាក់បណ្តោយ​…​​ ដែល​គេ​ហៅ​ថា «​រុញ​ទូក​បណ្តោយ
ទឹក​»…​ ។ ទី​២ ទស្សនៈ​មិន​ស្រប​ជាមួយ ដែល​គេ​ឱ្យឈ្មោះ​ថា «​ប្រឆាំង​»

នៅ​លើ​ពិភពលោក​យើង​នេះ មាន​ទស្សនៈ​២​ផ្ទុយ​គ្នា ​លើ​ប្រធានបទ​ដឹកនាំ​ប្រទេស ។ ទី​១ ទស្សនៈ​ចាក់បណ្តោយ​…​​ ដែល​គេ​ហៅ​ថា «​រុញ​ទូក​បណ្តោយ
ទឹក​»…​ ។ ទី​២ ទស្សនៈ​មិន​ស្រប​ជាមួយ ដែល​គេ​ឱ្យឈ្មោះ​ថា «​ប្រឆាំង​» ។

មុន​នេះ​បន្តិច អភិបាល​រាជធានី​បាន​ប្រកាស​ជា​ចំហ ​សុំ​ទៅ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​គេ​ឱ្យឈ្មោះ​ថា អង្គការ​ក្រៅសង្គម​… ​សុំ​ឱ្យ​ដោះ​លែង​មនុស្ស​មួយ​ក្រុម​ នៅ​បឹង​កក់ នៅ​បូ​រី​កីឡា និង​សហគមន៍​ដទៃ​ទៀត ដែល​ដឹង​តែ​ពី​ធ្វើ​បាតុកម្ម ប្រៀប​ដូច ​«​អា​យ៉ង​» ស្តាប់​តែ​បញ្ហា​…​ ។

កាន់តែ​សុំ​…​ កាន់តែ​មាន​បាតុកម្ម ដែល​ជា​មនុស្ស​ដដែល​…​ ។​ល​។

បាន​ន័យ​ថា នោះ​ជា​សេរីភាព ​នៃ​ការ​បញ្ចេញមតិ​…​ ជា​សេរីភាព ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​សង្គម​បាន​ចែង​… វា​ទាល់តែ​ធ្វើ​ទៅ​តាម​ទស្សនៈ​របស់​អ្នក​ដែល​ប្រឆាំង​ទើប​ការ​សុំ​មាន​ប្រសិទ្ធភាព ។ បើ​ធ្វើ​នយោបាយ​រុញ​ទូក​បណ្តោយ​ទឹក ​ទៅ​តាម​អំណាច​… ​ការ​សុំ​នោះ​គឺ​សូន្យ​… ​ប៉ុន្តែ​ដឹកនាំ​សង្គម​… ​វា​មិន​ដែល ​«​រុញ​ទូក​បណ្តោយ​ទឹក​» ​ទៅ​តាម​ទឹកជ្រោះ​ដែល​មាន​ដុំ​ថ្ម​ធ្លាក់​មក​ទាំង​ផ្ទាំង​ៗ​នោះ​ទេ ។

មតិ​ភាគតិច​ត្រូវ​តែ​គោរព​មតិ​ភាគច្រើន​… ​។ អ្នក​ដែល​គាំទ្រ​ដោយ​មតិ​ភាគច្រើន ​ប្រាកដជា​ក្រអឺតក្រទម​…​ វា​ជា​រឿង​ពិត​នៅ​លើ​សកលលោក ។ កាន់​លទ្ធិប្រជាធិបតេយ្យ វា​មិន​ដែល​មនុស្ស​តិច​ទៅ​ចាប់​មនុស្ស​ច្រើន​ធ្វើ​ចំណាប់ខ្មាំង​បាន​ទេ​… ​នាំ​តែ​ក្ស័យ​ខ្លួនឯង​… ​។​ល​។

អា​មេ​រិ​ក​ជា​បិតា​លទ្ធិប្រជាធិបតេយ្យ​…​ ជួនកាល​ប្រជាធិបតេយ្យ​នេះ​… ​ឡប់សតិ​ក៏​មាន​ដែរ​… ​ស្មានថា​ខ្លួនឯង​ពូកែ​ជាងគេ​លើ​លោក ។​ល​។

បើ​នៅ​តែ​មាន​ទស្សនៈ​«​ផ្ទុយ​គ្នា​»បែប​នេះ​… ​ទោះបី​មានច្បាប់​ក៏​ទប់​អត់​ឈ្នះ​ដែរ​… ​មាន​តែ​ឈប់​និយាយ​…​ ឈប់​សុំ​…​ ត្រូវ​យក​ច្បាប់​ជា​ធំ​…​ ។

ប៉ុន្តែ​កុំ​ភ្លេច​ថា កាលណា​យក​ច្បាប់​ធំ​… ​ថ្ងៃក្រោយ​… ​នយោបាយ​«​ទឹក​ឡើង​ត្រី​ស៊ីស្រមោច​… ​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» ប្រាកដជា​មាន !

បើ​ដូច្នោះ​មែន​…​ ខ្មែរ​នៅ​តែ​ជា​ប្រទេស​តូច​…​ ស្ងាត់​ៗ​មាន​មនុស្ស​ជាង​១៤​លាន​នាក់​នេះ ថប់តែ​ថ្ងៃក្រោយ​ធ្លាក់​មក​នៅ​ដូច​ដើម​វិញ​ទេ​…​ ដល់​ពេល​នោះ ទើប​នាំ​គ្នា​និយាយ​ថា «​ស្មាន​មិន​ដល់​» !!
                     អា​ឡេវ