ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ប្រាប់​កុំឱ្យ​បារម្ភ​ពី Liverpool អី ក្រោយ​ធ្លាក់​ពី FA Cup

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool ជ្រុះចេញពី​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី​៤ បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម Manchester…

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool ជ្រុះចេញពី​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី​៤ បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម Manchester United បាន​យកឈ្នះ​ដោយ​លទ្ធផល ៣-២ នៅ​ឯ​កីឡដ្ឋាន Old Trafford កាលពី​យប់​ម្សិលមិញ​។

វា​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​ ដែល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​ប្រដេញ​គ្នា ដោយ​ក្នុងនោះ​៣​គ្រាប់​របស់ Man UTD រកបាន​ដោយ​កីឡាករ Mason Greenwood, Marcus Rashford និង Bruno Fernandes ខណៈ​ដែល​២​គ្រាប់​របស់ Liverpool រកបាន​ដោយ​កីឡាករ Mohamed Salah​។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម​លោក Solskjaer ឡើង​ទៅ​ប៉ះ West Ham នៅ​ជុំ​ទី​៥​។

ក្រោយ​ចប់​ការ​ប្រកួត​លោក Jurgen Klopp បាន​លើក​ឡើង​ថា «​យើង​មាន​អ្វី​ៗ​គ្រប់យ៉ាង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ខ្លះ​ៗ​ផង​ដែរ​។ ដូច្នេះ​កុំ​បារម្ភ​ពី​ពួក​យើង​អី យើង​ជា​ក្រុម​ដែល​រួបរួម​គ្នា ហើយ​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​គ្នា​។ យើង​ទើបតែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​។ យើង​នឹង​ព្យាយាម​យកឈ្នះ​ការ​ប្រកួត​ម្តងទៀត​»៕ (​ដកស្រង់​ចេញពី Dailymail)