ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទ​! ព្រឹក​នេះ​ព្យាបាល​ពលករ​ខ្មែរ​មក​ពី​ថៃ​៤​នាក់​ជា​សះស្បើយ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ថា​បាន​ព្យាបាល​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​៤​នាក់​ខណៈ​រក​មិនឃើញ​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ថា​បាន​ព្យាបាល​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​៤​នាក់​ខណៈ​រក​មិនឃើញ​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​នោះ​ទេ តែ​មាន​ករណី​ជា​សះស្បើយ​សរុប​ចំនួន​០៤​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នក​ព្យាបាល​ជា​សះស្បើយ​មាន ៖

១-​ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ។

២ – ស្ត្រីជន​ជាតិខ្មែរ អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។

៣- បុរស​ជនជាតិ​ខ្មែរ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។ ក្រសួង​បាន​កត់​សម្គាល់ថា បុគ្គល​ទាំង ៤​រូប​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បង្អែក​ខេត្តបន្ទាយមានជ័យ ។

សូម​ជម្រាប​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៤៥៨​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង