ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ណែនាំ​អេ​ក្រង់​កុំព្យូទ័រ​បញ្ចូល​ថ្ម​ឥត​ប្រើ​ខ្សែ

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​អេ​ក្រង់​ទូរទស្សន៍​ទំហំ​២៣.៦​អុ​ី​ញ និង​២៧​អុ​ី​ញ ម៉ូ​ដែល​ទាំង​ពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ចូល​ថ្ម Wireless ដំបូង​គេ​បង្អស់

កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ​អេ​ក្រង់​ទូរទស្សន៍​ទំហំ​២៣.៦​អុ​ី​ញ និង​២៧​អុ​ី​ញ ម៉ូ​ដែល​ទាំង​ពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ចូល​ថ្ម Wireless ដំបូង​គេ​បង្អស់ ពោល​គឺ​មិន​ចាំបាច់​ប្រើ​ខ្សែ​អគ្គិសនី​ទេ ។

បន្ទះ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ប្រើប្រាស់​ជា​អ្នក​បញ្ជូន និង​ទទួល​ឧបករណ៍​ដើម្បី​បង្កើត​បានជា​ដែន​ម៉ា​ញ៉េ​ទិ​ក​ដែល​គិត​ជា​កម្លាំង​វ៉ុល​។ កម្លាំង​នេះ​នឹង​ផ្តល់​ថាមពល​ឱ្យ​ស្មា​ត​ហ្វូ​ន ឬ​បញ្ចូល​ថ្ម​ដោយ​ខ្លួន​វា​ដោយ​ទុក​ទូរស័ព្ទ​នោះ​នៅ​លើ​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​ជា​ការ​ស្រេច ។

អេ​ក្រង់​កុំព្យូទ័រ​នោះ​អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ Windows 10 អាច​ទស្សនា​ជាមួយនឹង​រូបភាព​១៧៨​ដឺ​ក្រេ ដែល​មាន​កម្រិត​ភ្លឺ​ច្បាស់ ១៩២០​គុណ​នឹង​១០៨០​ភិ​ច​ស៊ែ​ល ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​មិន​បាន​អះអាង​បញ្ជាក់​ពី​តម្លៃ​របស់​វា​ទេ ៕