ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ប្រើ​លេខ​1​បើក​ឡើង​ចំណោត​កុំឱ្យ​រលត់​ម៉ាស៊ីន

8 ឆ្នាំ មុន

ការ​បើកបរ​រថយន្ត​លេខ​ដៃ​អាច​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ជាង​លេខ​អូ​តូ ពិសេស​ខណៈ​ពេល​លោក​អ្នក​បំ​លាស់​ទី​រថយន្ត​ឡើង​ទីទួល ដែល​អ្នក​កាន់​ចង្កូតរថយន្ត​ជា​ច្រើន​អាច​គាប់​ជួន​ត្រូវ​រលត់​ម៉ាស៊ីន

ការ​បើកបរ​រថយន្ត​លេខ​ដៃ​អាច​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ជាង​លេខ​អូ​តូ ពិសេស​ខណៈ​ពេល​លោក​អ្នក​បំ​លាស់​ទី​រថយន្ត​ឡើង​ទីទួល ដែល​អ្នក​កាន់​ចង្កូតរថយន្ត​ជា​ច្រើន​អាច​គាប់​ជួន​ត្រូវ​រលត់​ម៉ាស៊ីន ខណៈ​ពួក​គាត់​បញ្ចូល​លេខ​ឡើង​ទួល ឬ​ឡើង​ចំណោតភ្នំ​ក្នុង​តំណែង​លេខ​១ ជា​ហេតុ​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​ខ្លាំង​។ ដូចនេះ​សូម​ណែនាំ​ពី​វិធីសាស្ត្រ​បញ្ចូល​លេខ​១​ក្នុង​ពេល​បើករថយន្ត​ឡើង​ផ្លូវ​ចោត ឬ​ទីទួល​ខ្ពស់​កុំ​ឲ្យ​ជួប​បញ្ហា​ដូច​តទៅ ៖

១-​រក្សា​ជើង​ឆ្វេង​លើ​ឈ្នាន់​អំ​ប្រា​យ៉ា ជាន់​ដាក់​ទៅ​លើ​ឈ្នាន់​ហ្គា​ជាមួយនឹង​ជើង​ខាងស្តាំ​រហូត​ដល់​អ្នក​ឮ​សំឡេង​ម៉ាស៊ីន​ចាប់ផ្តើម​បង្កើន​ល្បឿនរ​ង្វិ​ល​ជុំ​បន្តិច​ម្តង​ៗ ។

២-​សម្រួល​ដក​ជើង​ឆ្វេង​ចេញពី​ឈ្នាន់​អំ​ប្រា​យ៉ា​យឺត​ៗ ស្រប​ពេល​ជើង​ស្តាំ​បន្ត​បន្ថែម​សម្ពាធ​ខ្លាំង​បន្តិច​លើ​ឈ្នាន់​ហ្គា ។

៣-​នៅ​ពេល​រថយន្ត​ចាប់ផ្តើម​ផ្លាស់​ទី ម៉ាស៊ីន​ក៏​ចាប់ផ្តើម​បង្កើនរ​ង្វិ​ល​ជុំ​ម៉ាស៊ីន​ខ្លាំង​ឡើង​ៗ​សា​ជា​ថ្មី​ដែរ ។ ដូច្នេះ​អ្នក​ជាន់​អំ​ប្រា​យ៉ា​គ្រប់ពេល​ជាមួយនឹង​ជើង​ឆ្វេង ហើយ​លែង​ឈ្នាន់​ហ្គា​ដែល​នៅ​ជើង​ខាងស្តាំ ។

៤-​រំកិល​ចង្កឹះ​លេខ​ទៅ​ក្នុង​តំណែង​លេខ​ទី​២​ដោយ​ប្រើ​ដៃ​ខាងស្តាំ ។

៥-​បង្កើន​ការ​ជាន់​ហ្គា​ជាមួយ​ជើង​ខាងស្តាំ​ទុក​ជើង​ឆ្វេង​ស្ថិត​នៅ​លើ​ឈ្នាន់​ហ្គា​គ្រប់ពេល ។

៦-​ពេល​ម៉ាស៊ីនរថយន្ត​ចាប់ផ្តើម​បង្កើន​កម្លាំងរ​ង្វិ​ល​ជុំ​ឡើង​វិញ លែង​ជើង​ឆ្វេង​យ៉ាង​ស្បឺត​ៗ​ពី​ឈ្នាន់​អំ​ប្រា​យ៉ា ស្រប​ពេល​ជើង​ស្តាំ​បន្ត​ដាក់​សម្ពាធ​លើ​ឈ្នាន់​ហ្គា ។

អនុវត្ត​នូវ វិធីសាស្ត្រ​បែប​នេះ​នៅ​គ្រប់​តំណែង​លេខ​ទាំងអស់​ជា​ការ​ស្រេច ៕