ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសខ្មែរ​​អ៊ិ​ស្លា​ម​ម្នាក់​ស្រវឹងស្រា​ចុះ​ងូតទឹក​ស្ទឹង​លង់​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ បាន​ផឹកស្រា​ស្រវឹង​ចុះ​ទៅ​ងូតទឹក​ស្ទឹង បណ្តាល​ឱ្យ​លង់​ស្លា.ប់ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ស្ទឹង​ព្រែក​ត្នោត​ក្រោម​ស្ពាន​ជប៉ុន ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ខេត្តកណ្តាល ៖ បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ បាន​ផឹកស្រា​ស្រវឹង​ចុះ​ទៅ​ងូតទឹក​ស្ទឹង បណ្តាល​ឱ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ស្ទឹង​ព្រែក​ត្នោត​ក្រោម​ស្ពាន​ជប៉ុន ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ទិ​ត្យ រ៉​ន អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

តាម​ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កន្លង​មក កូន​គាត់​ជា​មនុស្ស​ដើរ​ហិតកាវ​តាម​ផ្លូវ និង​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ កូន​គាត់​បាន​ត្រឡប់​មក​ពី​ផឹកស្រា ហើយ​បាន​ដើរ​ចុះ​ទៅ​ងូត​នៅ​ស្ទឹង​ខាងលើ ពេល​នោះ​គាត់​ឃើញ​ហើយ​បាន​ស្រែក​ហៅ​ឱ្យមក​ទូក កុំឱ្យ​ចុះ​ងូតទឹក ព្រោះ​ឃើញ​មាន​សភាព​ស្រវឹង​ទៅ​ហើយ ។ តែ​កូន​គាត់​នៅ​តែ​ចុះ​ងូត​ទៀត ពេល​ចុះ​ដល់​ទឹក​ជ្រៅ ក៏​បាន​លិចទៅ​បាត់​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព