ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​២​នាក់​ ខណៈ​ព្យាបាល​ជា​សះស្បើយ​២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៤​ មក​រា​ឆ្នាំ ២០២១ ថា​ បាន​រក​ឃើញ​អ្នក​ស្នង​ជំងឺ​កូ​វី​១៩​ថ្មី​ចំនួន ២​នាក់​ខណៈ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ​ជា​សះស្បើយ​ចំនួន​២​នាក់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៤​ មក​រា​ឆ្នាំ ២០២១ ថា​ បាន​រក​ឃើញ​អ្នក​ស្នង​ជំងឺ​កូ​វី​១៩​ថ្មី​ចំនួន ២​នាក់​ខណៈ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ​ជា​សះស្បើយ​ចំនួន​២​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី សរុប​ចំនួន​២​នាក់ ក្នុង​នោះ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន​១​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​)​គឺជា ស្ត្រីជន​ជាតិខ្មែរ អាយុ ៥៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ចោម​ចៅ​ទី​៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ស្ត្រី​រូប​នេះ ផ្តល់ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

ក្រសួង​សូម​កត់​សម្គាល់ថា ​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១៣៨​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន​១៣៧​នាក់ ដែល​មាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជ ធានី​ពេញ ចំនួន ១០​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ពេញ ចំនួន ១​នាក់ សណ្ឋាគារ មួយទៀត ក្នុង រាជធានី​ពេញ ចំនួន ៧៩​នាក់ ស្ថានទូត​អា​មេ​រិ​ក ចំនួន ១​នាក់ ស្ថានទូត​បារាំង ចំនួន ០១​នាក់ ស្ថានទូតស្វី​ស ចំនួន​៥​នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ចំនួន ៤០​នាក់​។

ចំណែក​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន ១​នាក់​ទៀត​ជា​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​គឺជា​បុរស​ជនជាតិ​ខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ភូមិ​ស្លែង ឃុំ​ស្រ​ណោ​ល ស្រុក​ក្រឡាញ ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត វត្ថុ​សំណាក​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

ក្រសួង​បាន​លើក​ឡើង​ថា ​ចំពោះ​មាន​ករណី​ជា​សះស្បើយ សរុប​ចំនួន ២​នាក់ ក្នុង​នោះ​ករណី​ជា​សះស្បើយ ចំនួន ១​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ថៃ​)​គឺជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ ៤៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០​។

បុរស​រូប​នេះ​ត្រូវ បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង​និង​ហង់​សិន​​ និង​ករណី​ជា​សះស្បើយ​ចំនួន​១​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​គឺជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​ចំនួន​២​លើក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

សូម​ជម្រាប​ថា​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​គិត​មក​ដល់​ថ្ងៃ​ទី​២៤​មក​រា​ឆ្នាំ​២០២១​សរុប​មាន​ចំនួន​៤៥៨​នាក់​និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០៥​នាក់​នៅ​សល់​៥៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង