ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើក​ឡិចស៊ីស​ឡើង​រង្វង់មូល​វត្តភ្នំ និង​បុក​​ដើម​គគីរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​សង្ស័យ​​​ជា​មន្ត្រី​យោធា​​​ បាន​បើករថយន្ត​​ឡិច​ស៊ី​ស​របស់​ខ្លួន​ឡើង​​លើ​ខឿន​រង្វង់មូល​វត្ត​ភ្នំ ​និង​បុក​ដើម​គគី​រ​មួយ​ដើម​​ទៀត ​បណ្តាល​ឱ្យ​​រថយន្ត​បែក​កង់​មុខ​ទាំង​២​​ផ្ទុះ​ពោង​សុ​វត្ថិភាព​ និង​ខូចខាត​ផ្នែក​មុខ​​ទាំងស្រុង​​ទៅ​មុខ​លែង​​រួច បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១០ និង៤០​នាទីយប់​ថ្ងៃ​ទី​២៨​ កក្កដា ២០១៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរ​ត្តម ក្នុង​សង្កាត់​

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​សង្ស័យ​​​ជា​មន្ត្រី​យោធា​​​ បាន​បើករថយន្ត​​ឡិច​ស៊ី​ស​របស់​ខ្លួន​ឡើង​​លើ​ខឿន​រង្វង់មូល​វត្ត​ភ្នំ ​និង​បុក​ដើម​គគី​រ​មួយ​ដើម​​ទៀត ​បណ្តាល​ឱ្យ​​រថយន្ត​បែក​កង់​មុខ​ទាំង​២​​ផ្ទុះ​ពោង​សុ​វត្ថិភាព​ និង​ខូចខាត​ផ្នែក​មុខ​​ទាំងស្រុង​​ទៅ​មុខ​លែង​​រួច បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១០ និង៤០​នាទីយប់​ថ្ងៃ​ទី​២៨​ កក្កដា ២០១៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរ​ត្តម ក្នុង​សង្កាត់​វត្ត​ភ្នំ ​ខ​ណ្ឌ​​ដូនពេញ ។

​បុរស​​បង្ក​មិន​ត្រូវ​​​ស្គាល់​អត្តសញ្ញាណ​ទេ ស្លៀកខោ​ប៉ា​រ៉ា​ពាក់​អាវ​យឺត អាយុ​ប្រហែល​៣៥​ឆ្នាំ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V-7776 ។

បើ​តាម​សាក្សី​ដែល​​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​ក្នុង​ទិស​​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ដែល​ជិះ​មក​ដល់​រង្វង់​មូល​វត្ត​ភ្នំ ​រថយន្ត​បំរុង​បត់​ស្តាំ​ តែ​ដោយសារ​​អ្នក​បើក​​ស្រវឹងពេក ​រថយន្ត​មិន​បាន​បត់​ទេ​ បែរជា​បើក​ត្រង់​​ឡើង​លើ​រង្វង់​មូល​វត្ត​ភ្នំ ​និង​បុក​ដើម​គគី​តែ​ម្តង ។

បើ​តាម​ប្រភព​មួយទៀត​បាន​ខ្សឹប​ប្រាប់​ថា ពេល​ដែល​កំពុង បើកបរ​នោះ​ដោយសារ​តែ​អ្នកបើកបរ​រវល់​ចុច​ទូរស័ព្ទ និង​ដោយសារ​តែ​ភាព​ស្រវឹង​ផង​នោះ​ទើប​ធ្វើ​អោយ ម្ចាស់​រថយន្ត​បត់​ស្តាំ​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ដើមឈើ​តែ​ម្តង​ទៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព