ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀនម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ និង​ដកហូត​ថ្នាំ​៥​កញ្ចប់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ក្រសួងមហាផ្ទៃសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចកបាន​ឆ្មក់​ចូល​ផ្ទះ​ជួល​លេខ​១៨១ ផ្លូវ​៨៦ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ

រាជ​ធានីភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចកបាន​ឆ្មក់​ចូល​ផ្ទះ​ជួល​លេខ​១៨១ ផ្លូវ​៨៦ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០៤ ​និង​៥០​នាទី​រសៀល ​ថ្ងៃ​ទី​២៨ ​កក្កដា ​​២០១៥ ​ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​ និង​ដកហូត​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​៥​ក​ញ្ច​ប់​តូច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ឈ្មោះ ផា​ន់ ផល្លា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៨១A ផ្លូវ​៨៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។ នៅ​មុន​ពេល​ឃាត់ខ្លួន ជន​ស​ង្ស័​រូប​នេះ ​​កម្លាំង​នគរបាល​ជំនាញមន្ទី​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ស្រាវជ្រាវ​តាមដាន​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​រហូត​ដល់​ថ្ងៃ​ខាងលើ​ទើប​ឃាត់ខ្លួន​ ​ឆែកឆេរ​ឃើញ​មានសារធាតុ​ញៀនក្រាម​ស​ថ្លានៅ​ក្នុងផ្ទះ​ជួល​ចំនួន​២​ក​ញ្ច​ប់​តូច និង​រក​ឃើញ​មាន​កប់​សារធាតុ​ញៀននៅ​ក្រោម​ដី​ក្នុងផើង​ផ្កា​​ចំនួន​៣​ក​ញ្ច​ប់​តូច​បន្ថែម​ទៀត ៕