ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្យល់​កន្ត្រាក់​ខ្លាំង ​​រលំ​ផ្ទះ​២ខ្នង​​​នៅ​ស្រុក​កំពុង​រោទ៍

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​០២​ខ្នង​ដួល​រលំ​រាប​ដល់​ដី និង​ខូចខាត​សម្ភារ​មួយ​ចំនួន កាលពី​វេលា​ម៉ោង​០៤ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បន្ទាយ​ក្រាំង ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយ​រៀង។

បើ​តាម​សមត្ថកិច្ច​ឃុំ​បន្ទាយ​ក្រាំង​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​មាន​ភ្លៀង​ផ្គរ​រន្ទះ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​រលំ​ទី​១- ផ្ទះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ ៤​ម៉ែត្រ ជា​របស់​ឈ្មោះ​ចាន់ ម៉ា​ឡៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​២-​ផ្ទះ​៨​ម៉ែត្រ គុណ​៦​ម៉ែត្រ របស់​ឈ្មោះ ទេព នា​ន់ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ហើយ​សម្ភារ​មានការ​ខូចខាត​មួយ​ចំនួន និង​ខូចខាត​អង្ករ ព្រមទាំង​ស្រូវ​ផង​ដែរ  ។

ទោះ​ជា​យ៉ាងណា ក្នុង​ហេតុការណ៍​នោះ មិន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព