ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត សាងសង់បានពាក់​កណ្ដាល គ្រោងបើកដំណើរការ នៅចុងឆ្នាំ២០២១

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​​៖ កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត សម្រេចការសាងសង់​បានប្រមាណ ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការ នៅចុង​ឆ្នាំ២០២១ ​នេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍​ឡើងវិញ។…

ភ្នំពេញ​​៖ កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត សម្រេចការសាងសង់​បានប្រមាណ ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការ នៅចុង​ឆ្នាំ២០២១ ​នេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍​ឡើងវិញ។ វឌ្ឍនភាពការងារនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ការអនុវត្តគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព​លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រងគម្រោង​។

គម្រោងនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​វិស័យ​ទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាត​ទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវ​អនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះ អនុគម្រោង​កំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធ ជំរុញបន្តការអនុវត្តគម្រោង​ឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការ ដែលបានគ្រោងទុក៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ