ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​និ​ត ដាក់​វិធានការ​ដល់​កម្លាំង​​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការ​គេចពន្ធនិង​ចំណាកស្រុក​ខុសច្បាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ុន ម៉ា​និ​ត បាន​ដាស់តឿន​ដល់​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​ការពារ​ព្រំដែន និង​ការពារ​បងប្អូន​ចំណាកស្រុក​ខុសច្បាប់ ។ លោក​លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព​នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៥​នេះ

ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ុន ម៉ា​និ​ត បាន​ដាស់តឿន​ដល់​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​ការពារ​ព្រំដែន និង​ការពារ​បងប្អូន​ចំណាកស្រុក​ខុសច្បាប់ ។ លោក​លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព​នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៥​នេះ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៣ ទីតាំង​ភ្នំ​ក្លែង​ពណ៌ ស្ថិត​ក្នុង​ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព​អន្តរាគមន៍​វាយបក​ទីតាំង​ភ្នំ​ក្លែង​ពណ៌ TA(663-266) របស់​វរ​សេនា​តូច​លេខ​៥១៣ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ដែល​មាន​សិក្ខាកាម​ចំនួន​៤៨០​នាក់ សិក្សា​រយៈពេល​៣​ថ្ងៃ ដែល​ចែក​ជា​ពីរ​មុខព្រួញ​យុទ្ធ​ដំណើរ និង​វាយបក គឺ​​យុទ្ធ​ដំណើរ​ទ័ព​វរ​សេនា​តូច​លេខ​៥១៣ ដែល​មាន​សិក្ខា​ចំនួន​២៤០​នាក់ និង​​វរ​សេនា​តូច​លេខ​៥១៤ មាន​សិក្ខា​សាលា​ចំនួន​២៤០​នាក់​ ។

លោក ហ៊ុន ម៉ា​និ​ត នាយករង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ទទួល​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព​អន្ត​រា​គមន៍​វាយបក​ទីតាំង​ភ្នំ​ក្លែង​ពណ៌​នេះ គឺ​ក្រោយ​ពេល​បញ្ចប់​វគ្គ​ត្រូវ​យកចិត្ត​ទុក​ការពារ​បូរណភាព​ទឹកដី និង​ការពារ​សន្តិសុខ​ប្រទេស និង​សុវត្ថិភាព​ប្រជា​ពល​រដ្ឋ​តាម​ជាយ​ដែន ។

លោក​បាន​លើក​ឡើង​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ថា មាន​អភិបាលខេត្ត​ខ្លះ​ដឹងខ្លួន​ជិត​ចូល​និវត្តន៍ ចង់​លេង​មួយ​គ្រប បើ​ដឹងខ្លួន​គួរតែ​កែ គឺ​ពេល​នៅ​ឱ្យ​គេ​ស្រលាញ់ ពេល​ចេញ​ឱ្យ​គេ​នឹក​អាណិត មិន​ត្រូវធ្វើ​ខ្លួន​ពេល​ចេញ​ឱ្យ​គេ​ស្អប់​នោះ​ទេ ។

លោក ហ៊ុន ម៉ា​និ​ត បាន​ដាក់​វិធានការ​ដល់​កម្លាំងយោធា​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ទប់ស្កាត់​ទំនិញគេចពន្ធ​កន្លង​មក ដែល​ឃាត់​ម៉ូតូ​គេចពន្ធ​ចំនួន​៤៧​គ្រឿង​ត្រូវ​វែកមុខ​ចាប់​ឈ្មួញ​រកស៊ី និង​មាន​វិធាន​ការ​ចំពោះ​អ្នក​រត់ការ​ល្មើសច្បាប់ ដែល​ល្មើស​អំពើ​គេចពន្ធ ។ ត្រូវ​ចូលរួម​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់ និង​ថៃ​ចូល​មក​កម្ពុជា​តាម​ព្រំដែន​ដោយ​ខុសច្បាប់ ដើម្បី​ការពារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ៕