ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​​រាជរដ្ឋាភិបាល​​យកចិត្តទុកដាក់​​លើ​គ្រួសារ​​ប្តី​ជា​អតីត​​យោធា មាន​ប្រពន្ធ​​ពិការ​ស្លា.ប់​​មួយ​ចំហៀង​​ខ្លួន

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​អតីត​ប្ដី​ជា​យោធា​ពិការ​នា​សម័យ​សង្គ្រាម ដោយសារ​ជាន់​មីន ហើយ​ប្រពន្ធ​ដើរ​ដួល​ត្រូវ​ងាប់​មួយ​ចំហៀង​ខ្លួន​ទៀត សង្ស័យ​កើត​ជំងឺលើសឈាម​រស់​លើ​ដី​ចំណី​ផ្លូវ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​គេហ​ទំព័រ និង​កាសែត​កោះសន្តិភាព បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​អតីត​ប្ដី​ជា​យោធា​ពិការ​នា​សម័យ​សង្គ្រាម ដោយសារ​ជាន់​មីន ហើយ​ប្រពន្ធ​ដើរ​ដួល​ត្រូវ​ងាប់​មួយ​ចំហៀង​ខ្លួន​ទៀត សង្ស័យ​កើត​ជំងឺលើសឈាម​រស់​លើ​ដី​ចំណី​ផ្លូវ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​គេហ​ទំព័រ និង​កាសែត​កោះសន្តិភាព បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឃើញ លោក​ក៏​បាន​បញ្ជា​ឱ្យ​ក្រសួង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​រយៈ​ខុទ្ទកាល័យ​របស់​សម្ដេច​ផ្ទាល់ ចុះ​ស្រាវជ្រាវ ដើម្បី​ជួយ​គ្រួសារ​​នេះ​ ឱ្យ​​រួច​ផុត​ពី​ទុក្ខ​លំបាក ។

តាម​ប្រសាសន៍ និង​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ គេ​ឃើញ​លោក​ឃុន វិ​ទ្ធី​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តបន្ទាយមានជ័យ អម​ដោយ​លោក​ដុំ ចាន់​ថុ​ល ប្រធាន​ការិយាល័យ​បេឡា​ជាតិ អតីត​យុទ្ធ​ជន​ខេត្ត សហ​ការ​ជាមួយ​មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខាង (​គក​នក​) ធ្វើការ​លើ​ផ្នែក​ស្ត្រី និង​កុមារ​ងាយ​រង​គ្រោះ​ក្រុង​ប៉ោយ
ប៉ែ​ត បាន​ចុះ​ជួប​ជាមួយ​គ្រួសារ​រង​គ្រោះ​នេះ ដើម្បី​ពិនិត្យ​មើល​ពី​ទិដ្ឋភាព​រស់នៅ​ជាក់ស្ដែង ។

លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​រូប​នេះ​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​២៧ កក្កដា​២០១៥ លោក​បាន​ទទួល​ទូរស័ព្ទ​មួយ​ខ្សែ​ពី​នាយ​រង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ដោយ​ប្រាប់​លោក​ថា សម្ដេច​តេ​ជោ​បានឃើញ​អត្ថ​បទ​កោះសន្តិភាព​សរសេរ​ពី​គ្រួសារ​អតីត​យោធា​ពិការ​ទទួល​គោលនយោបាយ​ពី​រដ្ឋបាល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជីវភាព​លំបាក​រស់​លើ​ចិញ្ចើម​ផ្លូវ មិនតែប៉ុណ្ណោះ​ប្រពន្ធ​ពិការ​ងាប់​មួយ​ចំហៀង​ខ្លួន​ទៀត ។

លោក​ប្រធាន​រូប​នេះ​បន្ត​ថា ដោយសារ​ឃើញ​ពី​ទុក្ខ​លំបាក​នេះ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ឱ្យ​នាយករង​ខុទ្ទ​
កា​ល័យ​របស់​សម្ដេច​ផ្ទាល់​ប្រាប់​មក​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ ពិសេស​ឱ្យ​លោក​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រា​វជ្រាវ​ជួប​គ្រួសារ​ពិការ​នេះ ដើម្បី​អញ្ជើញ​ឱ្យទៅ​រស់នៅ​មជ្ឈមណ្ឌល​ជន​ពិការ​៣១៧​តា​កែន​កោះ​ស្លា ក្នុង​ខេត្តកំពត ដើម្បី​ជួយ​ឱ្យ​គ្រួសារ​នេះ រួច​ផុត​ពី​ទុក្ខ​លំបាក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព