ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​លួច

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ក​ក្ត​ដា​ ២០១៥ ​កម្លាំង​នគរបាល​នៃ​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ បន្ទាប់​ពី​មានការ​ពាក់ព័ន្ធ​នឹង​ការ​លួច​ទូរស័ព្ទ​ដៃ​

ខេត្តស្ទឹងត្រែង ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ក​ក្ត​ដា​ ២០១៥ ​កម្លាំង​នគរបាល​នៃ​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ បន្ទាប់​ពី​មានការ​ពាក់ព័ន្ធ​នឹង​ការ​លួច​ទូរស័ព្ទ​ដៃ​របស់​អ្នក​ភូមិ​មួយ​គ្រឿង​យក​ទៅ​លក់​នៅ​ផ្សារ​ស្ទឹង​ត្រែង​ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​ក​ក្កដា​។

មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​សល់ កាន់​យ៉ា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់ខ្លួន​នៅ​ចំណុច​ខាងជើង​ផ្សារ​ក្រុងស្ទឹង​ត្រែង ខណៈ​យក​ទូរស័ព្ទ​មួយ​គ្រឿង​លក់​នៅ​តូប​លក់​ទូរស័ព្ទ​។

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គ្រួសារ​ជន​រង​គ្រោះ​កំពុង​មមាញឹក​ក្នុង​ការ​លក់ដូរ ជនសង្ស័យ​បាន​ឆ្លៀត​ឱ​កាល​លួច​ទូរស័ព្ទ​ដៃ​ម៉ាកអាយ​ហ្វូ​ន​៥S នៅ​ក្នុង​បន្ទប់​ ដែល​ម្ចាស់​​មិន​បាន​បិទ​បង្អួច​។

​ដោយ​មានការ​សង្ស័យ​ពី​សំណាក់​គ្រួសារ​រង​គ្រោះ​ និង​បាត់​ទូរស័ព្ទ​ដៃ​ក៏​បាន​ប្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​តាម​ស្វែងរក​​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ចរចា​លក់​ទូរស័ព្ទ​ដៃ​នៅ​តូប​លក់​ទូរស័ព្ទ​ដៃ​ខាងជើង​ផ្សារ​ស្ទឹង​ត្រែង​ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​​