ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យច្រឡំសព! ហៅសាច់ញាតិ​​យកសពទៅធ្វើបុណ្យ លុះទៀបភ្លឺម្ចាស់ខ្លួន​មកដល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​មានករណី​រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​​ក្នុងល្បឿន​​​លឿន​បុក​​និង​កិន​បុរស​ម្នាក់កំពុង​​ដើរ​ឆ្លងផ្លូវ​អូស​ជិត​៥០​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗ ​បាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ​​ ដោយ​មើលសព​លែងស្គាល់​ទៅហើយ​ ដែល​ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១…

​រាជធានី​ភ្នំពេញ ៖ ​មានករណី​រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​បាន​បើក​​ក្នុងល្បឿន​​​លឿន​បុក​​និង​កិន​បុរស​ម្នាក់កំពុង​​ដើរ​ឆ្លងផ្លូវ​អូស​ជិត​៥០​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗ ​បាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ​​ ដោយ​មើលសព​លែងស្គាល់​ទៅហើយ​ ដែល​ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់​​មុខ​ច្រកចូល​ចូល​បុរី​ជីប​ម៉ុង ផ្លូវ​៣៧១ សង្កាត់​បឹង​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ គេឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍​ដូច​ជា​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ដែល​នៅ​ក្បែរ​នោះ​ស្រាប់ អោយមក​ទទួលយក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ឬ​ស្សី​សាញ់ ក្នុង​ខណ្ឌដង្កោ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធនឹងករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​នោះ គឺ​នៅ​ពេល​ដែល​សាច់ញាតិ​ទៅ​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​ក៏​មិនបាន​​ចាប់អារម្មណ៍​ពិនិត្យ​មើល​ឲ្យ​​ច្បាស់លាស់​ដែរ ដោយសារ​សព​ត្រូវ​រថយន្ត​កិន​បែក​ខ្ទេច​មុខ​មើល​លែង​ស្គាល់​ទៅ​ហើយ លុះ​ពេល​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ក៏​​បាន​មក​ទទួលយក​សព​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​វត្ត​ឬ​ស្សី​សាញ់​ទាំង​យប់ ខណៈ​ពេល​ដែល​សាច់ញាតិ​កំពុង​តែ​រៀបចំ​ធ្វើបុណ្យ​តាមប្រពៃណី ។

ស្រាប់តែ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែមករា ​ក៏​ប្រទះ​ឃើញ​បុរស​​ម្នាក់​ដែល​សមត្ថ​កិច្ច​អះអាង​ថា​បានបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​​​​ចរាចរណ៍​ខាងលើ​​នោះ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ឲ្យ​សាច់ញាតិ​ភ័យ​គ្រប់​គ្នា​ ព្រោះ​ស្មាន​តែ​ខ្មោចលង តែ​តាមការពិត​​បុរសរូប​​នោះ​មិន​បាន​​បាត់បង់ជីវិតនោះ​ទេ គឺដោយសារ​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ខុស ​ដោយឡែក​​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​​ខាងលើ​​នោះទំនង​​គឺ​​ជាជនមានសតិមិនគ្រប់​ ។ ទោះបីជា​យ៉ាងណា​ សាច់ញាតិ​ដែល​រៀបចំ​ធ្វើបុណ្យ​ច្រឡំ​សព​នោះ​នៅ​តែ​បន្ត​ធ្វើបុណ្យ​នៅ​វត្ត​ឬ​ស្សី​សាញ់​ ដើម្បី​បង្គ្រប់កិច្ច​មួយ​ព្រឹក​ទៀត​ឲ្យ​ចប់​រួចរាល់​តែ​ម្តង ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ បុរស​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​ទំនង​ជា​មាន​សតិ​មិនគ្រប់​ បាន​ស្លៀក​កន្សែងពោះគោ ដើរ​ឆ្លងផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ឆ្លង​បាន​បន្តិច ក៍​ស្រាប់តែ​មាន រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 3934 បាន​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​៣៧១ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​កិន​ជន​រង​គ្រោះ អូស​ចូល​ក្រោម​រថយន្ត​ជិត​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ បែកក្បាល​ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗបាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ​តែ​ម្ដង ។

តាម​ប្រភព​​ខាងលើបាន​បន្ត​ថា បន្ទាប់ពីកើតហេតុ ​អ្នកបើកបរ​​បាន​ឈប់​រថយន្ដ​កុងតឺន័រ​នៅ​កណ្តាលផ្លូវ ​ហើយរត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​កុងតឺន័រ​ចោល​នៅ​កន្លែង​កើតហេតុ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​រាប់​ម៉ោង ។

​ក្រោយពេលកើតហេតុ ​រថយន្ត​កុងតឺន័រ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង