ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​មាន​៣​នាក់​បន្ថែម ខណៈ​ជា​សះស្បើយ​មាន​៣​នាក់​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​22 មក​រា​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ថ្មី​ចំនួន​3​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​3​នាក់ ។ យោង​តាម​សេចក្តី​ប្រកាស​ព៌​ត័​មាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​22 មក​រា​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ថ្មី​ចំនួន​3​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​3​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព៌​ត័​មាន របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន ៣​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​) ដែល​រួម​មាន ៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ ៦៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ។

២- បុរស​ជនជាតិ​ខ្មែរ អាយុ ៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជ ធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ទី ២០ ខែមករា ឆ្នាំ​២០២១ ។

សូម​កត់​សម្គាល់ថា​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ២​នាក់ ខាងលើ​នេះ ផ្តល់ ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី ភ្នំពេញ ។

អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៤៧​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ទាំង ២​នាក់ ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ៤៥​នាក់ ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រា​ធានី ភ្នំពេញ ចំនួន ២៤​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រា​ធានី​ភ្នំពេញ ចំនួន ០១​នាក់ និង​សណ្ឋាគារ​មួយទៀត ក្នុង​រា​ធានី​ភ្នំពេញ​ចំនួន ២០​នាក់ ។

៣- បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

សូម​កត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៨៣​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​បុគ្គល ខាងលើ​នេះ​ផង​ដែរ ។ រីឯ អ្នកដំណើរ​ចំនួន ៨២​នាក់ ដែល​មាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រា​ធានី​ភ្នំពេញ ចំនួន​០១​នាក់ សណ្ឋាគារ មួយទៀត ក្នុង​រា​ធានី​ភ្នំពេញ ចំនួន ៤៤​នាក់ និង​សណ្ឋាគារ មួយ ទៀត ក្នុង​រា​ធានី​ភ្នំពេញ ចំនួន ៣៧​នាក់ ។

ចំពោះ​ករណី​ជា​សះស្បើយ សរុប​ចំនួន ៣​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​រួម​មាន ៖
១- ស្ត្រីជន​ជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​5 ខែមករា ឆ្នាំ ២០២១​។
២- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​គា ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ។ ក្រសួង​បាន​កត់​សម្គាល់ថា​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ 19 បង្អែក​ខេត្តបន្ទាយមានជ័យ ។

សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង​០២​រូប​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជំងឺ​កូ​វី​ដ​-19​ចំនួន​2​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ ។

3 – ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ។

សូម​ជម្រាប​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 សរុប​ចំនួន​456​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​355​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​57​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង