ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តម​សេនីយ៍​ត្រី​អាត់ ខែម នាំ​អំណោយជា​ទេយ្យ​ទានរបស់​លោក​កែ គឹម​យ៉ានទៅ​ប្រគេន​ព្រះ​សង្ឃ​២៤វត្ត​ក្នុង​ស្រុក​ស្វាយ​ចេក

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខា ​រួម​ទាំង​បច្ច័យ​ជា​អំណោយ​របស់​លោក​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខា ​រួម​ទាំង​បច្ច័យ​ជា​អំណោយ​របស់​លោក​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ជំទាវ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​អនុប្រធាន​ក្រុមការងារ​ខេត្ត ចុះ​ពង្រឹង​ស្រុក​ស្វាយចេក រួម​ទាំង​សហការ​រី នាំ​យក​ទៅ​ប្រគេន​ដល់​ព្រះ​ស​ង្ឈ ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ពុទ្ធ​សី​មា វត្ត​ចំនួន​២៤ ក្នុងស្រុក​ស្វាយចេក ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ពិ​ធិ​សូត្រ​មន្ត​ជយ​ន្តោ​ប្រោសព្រហ្ម​រំលឹក​ដល់​គុណបុណ្យ​ព្រះ​រតនៈត្រៃ បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញាតិ​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក រួម​ទាំង​យុទ្ធ​ជន យុទ្ធ​នារី ដែល​បាន​ពលី ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជា​ក់ថា ​ទេយ្យទាន គ្រឿង​បរិក្ខា ទៀន​ព្រះ​វស្សា​ និង​បច្ច័យ ដែល​លោក​ រួម​និង​សហការី​នាំ​យក​មក​ប្រគេន​ដល់​ព្រះ​ស​ង្ឈ​ទាំង​២៤​វត្ត​ក្នុងស្រុក​ស្វាយចេក នា​ឱកាស​នេះ គឺជា​អំណោយ​របស់​លោកម​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមាន​ជ័យ​ និង​លោក​ជំទាវ ដើម្បី​លើក​ស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធ​សាសនា ពិសេស​ដើម្បី​ផ្គត់ផ្គង់​ដល់​ព្រះ​ស​ង្ឈ ដែល​ចូល​កាន់​ព្រះ​វស្សា​ក្នុង​រយៈពេល​៩០​ថ្ងៃ តាម​ព្រះ​ឱវាទ  ដែល​ក្នុង​មួយ​វត្ត​ទទួល​បាន​ទៀន​ព្រះ​វស្សា​១​គូ​,​ ស្លា​ដក់​១​ធុង​,​ ទឹក​បរិ​សុទ្ធ​២​យួរ​,​ ទឹ​ក​ក្រូច​១​កេស​,​ ទឹកត្រី​២​យួរ​,​ ទឹកស៊ីអ៊ីវ​២​យួរ​,​ ព្រះ​ស​ង្ឈ​២៤​អង្គ​ ក្នុង​១​អង្គ​២​ម៉ឺន​រៀល​ និង​ប្រជាពលរដ្ឋ តាជី យាយជី ជាង​ធ្វើ​ព្រះ​វិហារ សរុប​៨០​នាក់ ម្នាក់​ថវិកា​៥​ពាន់​រៀល​ និង​ក្រុម​ភ្លេង​កុមារ​ក្នុង​សហគមន៍​ចំ​នួ​២០​ម៉ឺន​រៀល ​រួម​ទាំង​អាជ្ញាធរ​ឃុំ​២​នាក់ ​ម្នាក់​៤​ម៉ឺន​រៀល​ផង​ដែរ​៕​