សាខាកាកបាទក្រហម​ខណ្ឌចំការមន​ នាំ​យក​អំណោយ​​ចែក​​ជូន​​ពលរដ្ឋ​ក្រីក្រ​២០​គ្រួសារ​ក្នុងសង្កាត់​ផ្សារ​​ដើម​​ថ្កូវ


រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​​ព្រឹក​​ថ្ងៃ​ទី​២៧ កក្កដា ​២០១៥ ​នេះ អនុ​សាខា​​កាកបាទក្រហម​ខណ្ឌចំការ​មន ដឹកនាំ​​ដោយ​លោក​គឹ​ម ឈុ​ន​​អ៊ូ ប្រធាន​អនុ​សាខា​កាកបាទក្រហម​​ប្រចាំ​ខណ្ឌ, លោក​ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការ​មន និង​ជា​ប្រធាន​​កិ​​ត្តិ​យស​​អនុ​សាខា និង​​មានការ​ចូលរួម​ពី​លោក​ហែម សុ​ផាត ចៅសង្កាត់​​ផ្សារ​ដើម​​ថ្កូវ ​ដឹកនាំ​ក្រុម​មន្ត្រី​យក​​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធិ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ទៅ​ចែក​ជូន​​ប្រជាពលរដ្ឋ​ទីទ័ល​​ក្រ​ចំនួន​​២០​គ្រួសារ ដែល​រស់នៅ​​ក្នុង​សង្កាត់​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការមន ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​​១​គ្រួសារ​ៗ មាន​អង្ករ​២៥​​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ឃី​ត​១​ឈុត (​មុង ភួង សារុង ក្រមា​), និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ។

លោក​គឹ​ម ឈុ​ន​អ៊ូ ឱ្យ​ដឹង​ថា រាល់​សកម្មភាព និង​ការ​បរិច្ចាគ​​នេះ គឺជា​ការ​អនុវត្ត​ទៅ​តាម​​អនុសាសន៍​គោលការណ៍​របស់​កាកបាទ​ក្រហមកម្ពុជា ដែល​មាន​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន ដែល​ជា​និច្ចកាល​ សម្តេច​តែងតែ​ក្រើន​រំលឹក​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​មានការ​យកចិត្តទុកដាក់ និង​គិតគូរ​​ទៅ​ដល់​មនុស្ស​ចាស់ជរា​, អ្នក​ដែល​ជួប​នូវ​ការ​លំបាក និង​អ្នក​ដែល​មាន ការ​ខ្វះខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ទីទ័ល​នៅ​ក្នុង​មូលដ្ឋាន ដោយ​មិន​ត្រូវ​មើល​រំលង​​ឡើយ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នោះ​​ដែរ លោក​ព្រុំ សំខាន់ អភិបាល​​ខណ្ឌ ក៏​បាន​ធ្វើការ​សំណេះ​សំណាល និង​ផ្តែផ្តាំ​ផ្ញើ​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ឱ្យ​ចេះ​ថែរក្សា​នូវ​សុខភាព​អនាម័យ​ឱ្យ​​បាន​ល្អ ។ ចៀសវាង​ជំងឺ​​ឈឺ​ថ្កាត់​កើត​មាន​លើ​ខ្លួនប្រាណ ពោល​គឺ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ជា​និច្ច ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ