ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿនមិនយឺតទេ ទើបអាចឡើង​លើ​ទ្រូងផ្លូវ ហើយបុកបង្គោលភ្លើង​រលំទៀត!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស LX៤៧០ មួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជាអកុសល ក៏បានផ្ទុះកង់មុខខាងឆ្វេង ហើយទាញចង្កូត​បុកឡើងសួនខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ…

រាជធានីភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស LX៤៧០ មួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជាអកុសល ក៏បានផ្ទុះកង់មុខខាងឆ្វេង ហើយទាញចង្កូត​បុកឡើងសួនខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលអោយបាក់ ដួលវ័ធត្រូវ​ចំម៉ូតូ​មួយគ្រឿង កំពុងបើកបរលើបំណែកផ្លូវ បណ្តាលអោយរងរបួសធ្ងន់ម្នាក់។ ​រថយន្តបានគល់ជាប់លើសួន ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២ និង ២០នាទីរសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ​ហាណូយ មុខវត្តឃ្មួញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

រថយន្តម៉ាកឡិចស៊ិស ដែលជួបគ្រោះថ្នាក់នោះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8988 បើកបរ​ដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ​។

សាក្សីបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តឡិចស៊ីស LX៤៧០ ខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ដោយល្បឿនលឿន ក្នុងទិសដៅ ជើងទៅត្បូង គឺទៅពីទំនប់កប់ស្រូវ ចូល​ភ្នំពេញ​។ លុះដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខខាង​ឆ្វេង លាន់ដូចគ្រាប់បែក។ ភ្លាមៗនោះ គេឃើញរថយន្ត បានរេចង្កូត ទាញទៅឆ្វេងដៃ ឡើងសួនពុះចែកទ្រូងផ្លូវ ទៅបុកកូនឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទាំង​គ្រឹះ ហើយរថយន្ត បានកល់ជាប់នៅលើសួន ដោយរងការខូចខាតធ្ងន់ធ្ងរ​។

តាមសាក្សី នៅក្នុងគ្រោះថ្នាក់នេះ រថយន្តបានបុក​បង្គោលភ្លើង រលំ បាក់​វ័ធត្រូវចំម៉ូតូមួយគ្រឿង ម៉ាក ស៊ូសូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-4031 កំពុងធ្វើដំណើរនៅបំណែកផ្លូវម្ខាងទៀត បណ្តាលឲ្យដួល រងរបួសធ្ងន់ ត្រូវបានរថយន្ត បញ្ជូន​ទៅសង្គ្រោះ។

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យវាស់វែង បញ្ជូនទៅកាន់​ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យ​សម្បត្តិសាធារណៈ និង​ជួយមើលអ្នករងរបួស​៕ ដោយ៖ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ