ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​វាយ​ប្តី​ស្លា.ប់​ព្រោះ​ខឹង​ត្រឡប់​មក​ផ្ទះ​យប់​ជ្រៅ

8 ឆ្នាំ មុន

សារព័ត៌មាន «​ដឹ​ត្រេ​ន​» របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​មែ​រី​លូ​កា មានកូន​៥​នាក់ បាន​វាយ​ប្តី​រហូត​ធ្លាក់ឈាម និង​ស្លា.ប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​ភូមិ​នុ​ន​ហ្គោ​នី​ន ហ្គោ​រ៉ា

សារព័ត៌មាន «​ដឹ​ត្រេ​ន​» របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​មែ​រី​លូ​កា មានកូន​៥​នាក់ បាន​វាយ​ប្តី​រហូត​ធ្លាក់ឈាម និង​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​ភូមិ​នុ​ន​ហ្គោ​នី​ន ហ្គោ​រ៉ា រដ្ឋ​ខា​ឌូ​ណា  ប្រទេស​នី​ហ្សេ​រី​យ៉ា ។

ស្ត្រី​ជា​ប្រពន្ធ​នាង​មែ​រី លូ​កា ឆ្លើយ​ដោះសា​ប្រាប់​ប៉ូលិស​ថា មាន​ចោរ​ចូល​ផ្ទះ​របស់​ខ្លួន និង​បាន​វាយ​ប្តី​រហូត​ដល់​ស្លាប់ ប៉ុន្តែ​លោក​ខេ​ហ្វា​ស ជា​កូន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា ស្ត្រី​នោះ​ជា​អ្នក​សម្លាប់​ប្តី ព្រោះ​ខឹង​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​យប់​ជ្រៅ ។

លោក​ខេ​ហ្វា​ស ប្រាប់​ប៉ូលិស​ថា គេ​ឮ​សំឡេង​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​ខ្លាំង​នៅ​ប្រហែល​ម៉ោង​៣​រំលង​អធ្រាត្រ​នៃ​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៥ ។ បន្តិច​ក្រោយមក​ឮ​ឪពុក​ស្រែក​ឱ្យ​ជួយ ហើយ​ពេល​រូបគេ​ទៅ​ដល់​មាត់ទ្វារ​បន្ទប់​ត្រូវ​ម្តាយ​ស្រែក​ប្រាប់​ថា មាន​ចោរ ដូច្នេះ​មិន​ចង់ឱ្យ​រូបគេ​ចូល​ទេ ។ ទោះជា​យ៉ាងណា​ក្តី បុរស​ជា​កូនប្រុស​បើកទ្វារ​ចូល​ទៅ​ក៏​ឃើញ​ឪពុក​កំពុង​ក្អួត​ឈាម និង​មិន​អាច​និយាយ​បាន​ទេ ។ លើស​ពី​នេះ​នៅ​ត្រង់​ថ្ងាស​មាន​របួស​ហាក់ដូចជា​ត្រូវ​នឹង​វត្ថុ​រឹង​អ្វីមួយ ។

មិន​បាន​ប៉ុន្មាន​ផង បុរស​នោះ​បាន​ស្លាប់ ខណៈ​អ្នកស្រុក​ច្រើន​នាក់​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល ។ ស្ត្រី​ជា​ប្រពន្ធ​ទោះជា​ខំ​ឆ្លើយ​ដោះសា​យ៉ាងណា​ក្តី ត្រូវ​ប៉ូលិស​ចាត់ការ​តាម​ច្បាប់ ៕