ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទះ ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន សែន ២០១០ ដែល​បាន​ឆ្លងកាត់​អស់​រយៈពេល​៦ ស​ប្ដា​ហ៍​កន្លង​មកនេះ បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ហើយ​ក៏​អាច រក​ឃើញ​ក្រុម​ខ្លាំង​ដែល​បាន​លើក​ពាន​សំរាប់ ឆ្នាំ​នេះ​ផង​ដែរ ។ តំណែង​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​នេះ​បាន​ធ្លាក់ ទៅ​លើ​ក្រុម​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​បាន​ធ្វើ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ហើយ​បាន​យក ឈ្នះ​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៣​សិត​ទល់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទះ ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន សែន ២០១០ ដែល​បាន​ឆ្លងកាត់​អស់​រយៈពេល​៦ ស​ប្ដា​ហ៍​កន្លង​មកនេះ បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ហើយ​ក៏​អាច រក​ឃើញ​ក្រុម​ខ្លាំង​ដែល​បាន​លើក​ពាន​សំរាប់ ឆ្នាំ​នេះ​ផង​ដែរ ។ តំណែង​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​នេះ​បាន​ធ្លាក់ ទៅ​លើ​ក្រុម​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​បាន​ធ្វើ ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ហើយ​បាន​យក ឈ្នះ​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៣​សិត​ទល់ ១​សិត​រួច​មក​។ ដូច្នេះ​ក្រុម​បញ្ជាការដ្ឋាន អង្គរក្ស​បាន​ធ្លាក់​មក​នៅ​លេខ​២​វិញ​។

ចំណែក​លេខ​៣​បាន​ទៅ​លើ​ក្រុម​ខេត្ដ កំពង់ចាម និង​លេខ​៤ បាន​ទៅ​លើ​ក្រុម ធនាគារជាតិ​នៃ​កម្ពុជា ។ រីឯ​រង្វាន់​លេខ​១ ទទួល​បាន​ប្រាក់​១.០០០​ដុល្លារ លេខ​២ ទទួល​បាន​ប្រាក់​៧០០​ដុល្លារ លេខ​៣ ទទួលបាន​ប្រាក់​៥០០​ដុល្លារ និង​លេខ​៤ ទទួល​បាន ប្រាក់​៣០០​ដុល្លារ​។លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​មរ ភូមិន្ទ បាន​ឧបត្ថម្ភ​បន្ថែម​ដល់​សហព័ន្ធ​កីឡា បាល់ទះ​នូវ​ទឹកប្រាក់​២០​លាន​រៀល ទឹកក្រូច ១០០​កេស ទឹកបរិសុទ្ធ​១០០​កេស និង​ស្រា បៀរ​១០០​កេស សំរាប់​ចែកចាយ​តាម​ក្រុម ។ លោកនាយ​ឧត្ដមសេនីយ៍​បាន​ថ្លែង​នូវ​ការ កោតសរសើរ​ចំពោះ​បច្ចេកទេស​លេង របស់​ក្រុម​ក្រសួងមហាផ្ទៃ​យ៉ាង​ខ្លាំង ព្រោះថា​ពួក​គេ​លេង​បាន​ល្អ​តាម​កំរិតស្ដង់ដា​អន្ដរជាតិ ។

លោក​បាន​បញ្ជាក់​ថា តាំងពី​ពេល ចាប់ផ្ដើម​លេង​លោក​មាន​ជំនឿ​ចិត្ដ​១០០ ភាគរយ​លើ​ក្រុម​ក្រសួងមហាផ្ទៃ​ទៅ​ហើយ ហើយ​អ្នក​ណា​ហ៊ាន​ភ្នាល់​ជាមួយ​លោក​ក៏ បាន​ដែរ ព្រោះ​លោក​សង្កេត​ឃើញ​ថា បច្ចេកទេស​លេង​របស់​ពួក​គេ​ល្អ ។ ទោះបីជា​យ៉ាង ណា​ក៏​ដោយ​ក្រុម​អង្គរក្ស​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ថ្វី​ដ្បិតតែ​ចាញ់ ប៉ុន្ដែ​មិន​ចាញ់​ដាច់​ពេក​នោះ ទេ គឺ​អាច​លេង​បាន​យ៉ាង​ល្អមើល​ទៀត​ផង ។លោកនាយ​ឧត្ដមសេនីយ៍​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់ លើក​ក្រោយ​កុំ​ចេះ​តែ​តវ៉ា​រាល់ ការ​ចាប់កំហុស​របស់​អាជ្ញាកណ្ដាល ឬ​ចៅក្រម ព្រោះ​ពួក​គាត់​ធ្វើ​អ្វី​សុទ្ធតែ​ត្រឹមត្រូវតាម​ច្បាប់​ទាំងអស់ ។ លោក​ក៏​បាន​កោត សរសើរ​ដល់​អាជ្ញាកណ្ដាល និង​ចៅក្រម​ទាំង អស់​ដែល​បាន​អនុវត្ដ​កិច្ចការ​របស់​ខ្លួន​បាន យ៉ាង​ល្អ មិន​លំអៀង​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ ប្រកួត​តាំងពី​ដើម​ដល់​ចប់​មាន​ភាព​រលូន​ល្អ ៕