ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សន្តិភាព​ហិរញ្ញវត្ថុ​ជា​អ្វី? ហេតុ​អ្វី​បានជា​យើង​ត្រូវ​មាន​វា?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​មនុស្ស​យើង​ម្នាក់​ៗ មាន​សន្តិភាព​ហិរញ្ញវត្ថុ​ដែរ​ឬទេ? តើ​អ្វី​ដែល​ជា​ក្តី​បារម្ភ នៃ​ការ​បែងចែក​ហិរញ្ញវត្ថុ​របស់​ខ្លួន? តោះ​! មក​ស្តាប់​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បកស្រាយ​អំពី សន្តិភាព​ហិរញ្ញវត្ថុ​វិញ​ម្តង​។…

រាជធានី​ភ្នំពេញ ៖ តើ​មនុស្ស​យើង​ម្នាក់​ៗ មាន​សន្តិភាព​ហិរញ្ញវត្ថុ​ដែរ​ឬទេ? តើ​អ្វី​ដែល​ជា​ក្តី​បារម្ភ នៃ​ការ​បែងចែក​ហិរញ្ញវត្ថុ​របស់​ខ្លួន?

តោះ​! មក​ស្តាប់​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ បកស្រាយ​អំពី សន្តិភាព​ហិរញ្ញវត្ថុ​វិញ​ម្តង​។ លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បាន​បកស្រាយ​ដូចនេះ​ថា សន្តិភាព​ហិរញ្ញវត្ថុ​បែប​ខ្នាត​តូច គឺជា​សន្តិភាព​ហិរញ្ញវត្ថុ​បែប​បុគ្គល​និង​គ្រួសារ​។ នៅ​ពេល​យើង​និយាយ​រឿង​សន្តិភាព បងប្អូន​ប្រាកដជា​ដឹង សន្តិភាព​ផ្លូវចិត្ត ផ្លូវ​គំនិត​មាន​ន័យ​ថា ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ផ្នែក​អារម្មណ៍ ផ្នែក​រីករាយ ដោយ​យើង​មិន​បាន​បារម្ភ​អ្វី ទាំងនេះ​ក្នុង​ន័យ​សន្តិភាព​ទូទៅ​។


លោក ស៊ា​ន ធនិន បាន​បន្ត​ថា «​ដូចនេះ​សន្តិភាព​ផ្នែក​ហិរញ្ញវត្ថុ​កន្លែង​នេះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ ភាព​ស្ងប់ស្ងាត់ ភាព​នឹងនរ​នៃ​ផ្លូវចិត្ត​របស់​យើង ភាព​មិន​ព្រួយបារម្ភ ក្នុង​ផ្នែក​ហិរញ្ញវត្ថុ បុគ្គល​និង​គ្រួសារ​របស់​យើង​។ អ​ញ្ចឹ​ង​កាលណា​យើង​មិន​បាន​ព្រួយបារម្ភ​រឿង​លុយ​រឿង​កាក់​នៅ​ក្នុង​គ្រួសារ​របស់​យើង នោះ​មាន​ន័យ​ថា​យើង​មាន សន្តិភាព​ផ្លូវចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​»​។

ត្រង់​ចំណុច​នេះ តើ​បងប្អូន​អាច​ទាយ​ដឹង​ទេ​ថា តើ​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​យើង​ម្នាក់​ៗ​ព្រួយបារម្ភ ទៅ​នឹង​រឿង​ហិរញ្ញវត្ថុ កន្លង​មក? របស់​បុគ្គល របស់​គ្រួសារ ព្រោះ​ដើម្បី​រក​សន្តិភាព​ហិរញ្ញវត្ថុ​នឹង​ឃើញ ទាល់តែ​យើង​រក​អ្វីមួយ​ដែល​ជា​ការ​ព្រួយបារម្ភ អ្វី​ដែល​ជា​បញ្ហា​នាំ​ឱ្យ​យើង​ត្រេ​ស្ត​ពី​រឿង​លុយ​នឹង​។

ទី​១ បារម្ភ​បំណុល ៖ ខ្ញុំ​ជឿជាក់​ថា​បងប្អូន​យើង​ភាគច្រើន គឺ​ព្រួយបារម្ភ​រឿង​បំណុល នៅ​ពេល​ដែល​យើង​មាន​បំណុល​ហើយ​មិន​មាន​លុយ​យក​ទៅ​សងបំណុល​គេ ប្រាកដ​ណាស់​អ្នកខ្លះ​ដេក​ខ្វាយខ្វល់ នៅ​មិន​សុខ​បក់​មិន​ល្ហើយ​។​ល​។ និងទី​២ បារម្ភ​រឿង​ចំណាយ​ធំ​ជាង​ចំណូល ហើយ​នៅ​ពេល​ដែល​យើង​ចាយ​ធំ​ជាង​ចំណូល​នោះ អ្នកខ្លះ​ប្រាកដជា​រក​ប្រាក​កម្ចី​ឬ​ប៊ុល​គេ​ហើយ ដើម្បី​ដោះស្រាយ​រឿង​ចំណាយ​។ ទី​៣ បារម្ភ​អំពី​ទ្រព្យ​និង​បំណុល តើ​យើង​ត្រូវ​បង្កើន​ទ្រព្យ​យើង​យ៉ាងដូចម្តេច? ខណៈ​ពេល​បំណុល​ក៏​ចេះ​តែ​កើន​ដែរ​។ ខ្ញុំ​ជឿជាក់​ថា​ឪពុក​ម្តាយ​គ្រប់​រូប តែងតែ​ចង់​សល់​លុយ​សល់​កាក់​ខ្លះ ទុកជា​កេរ្តិ៍​ដល់​កូនចៅ​គាត់​ជំនាន់​ក្រោយ​។ ហើយ​ប្រសិនជា​អត់​ពី​ពួក​គាត់​តើ​កូនចៅ​គាត់​នឹង​មាន​លុយកាក់​ខ្លះ​សម្រាប់​រៀនសូត្រ​ក្នុង​សាលា​ល្អ​ដូចដែល​គាត់​បាន​ផ្តល់​ឱ្យ​កូនចៅ​ពេល​ដែល​គាត់​នៅ​រស់​អត់ ហើយ​បើ​អត់​ពី​គាត់​ទៅ​តើ​សេដ្ឋកិច្ច​គ្រួសារ​នឹង​យ៉ាងម៉េច? ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​ការ​បារម្ភ​របស់​យើង ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ ផ្ទាល់ខ្លួន​ហើយនឹង​គ្រួសារ​។

ដូចនេះ​ខាងក្រោម​នេះ​ជា​ផ្នែក និង​គន្លឹះ​នៃ​ការ​ទុកដាក់​ហិរញ្ញវត្ថុ ឱ្យ​មាន​ប្រសិទ្ធភាព ៖

ទី​១) ត្រូវ​ដាក់​ផែនការ​ហិរញ្ញវត្ថុ ៖ ត្រូវ​មាន​ផែនការ លើ​ការ​ចំណូល ចំណាយ និង​ការ​សន្សំទុក​វិនិយោគ​នឹង ហើយ​យើង​ត្រូវរ​កមក​វិញ​កម្រិត​ណា​។ ធ្វើ​ប្រាក់​ចំណូល​រយៈពេល​ខ្លី ចំណូល​រយៈពេល​វេ​ង មាន​ន័យ​ថា មិនមែន​ធ្វើ​តែត្រឹម​ខែ​នោះ​ទេ ត្រូវធ្វើ​ទាំង​ឆ្នាំ​ទៀត​។ ឧទាហរណ៍ ក្នុង​ឆ្នាំ​នឹង​យើង​នៅ​សល់​ប៉ុណ្ណោះ ហើយ​ឆ្នាំ​បន្ទាប់​ត្រូវធ្វើ​ឱ្យ​សល់​ប៉ុណ្ណា​ទៀត បន្ទាប់​ពីផាត់​ការ​ចំណាយ​រួចរាល់​ហើយ​នោះ​។

ទី​២) ការ​គ្រប់គ្រង​លើ​ការ​ចំណាយ ៖ យើង​គួរ​ពិចារណា​ទៅ​លើ​រូបមន្ត ៥០ ៣០ ២០ គឺ​ចង់​មាន​ន័យ​ថា ៥០​ភាគរយ​នៃ​ចំណូល​របស់​យើង គឺ​ទុក​លើ​ភាព​ចាំបាច់ ដែល​យើង​ត្រូវ​ចាយ​ក្នុង​គ្រួសារ​។ ច្រើន​បំផុត​ត្រឹម ៣០ ភាគរយ បាន​ហើយ ដែល​ត្រូវ​ចាយ​លើ​តម្រូវការ ការ​ចង់បាន ការ​បំពេញចិត្ត ការ​កំសាន្ត​។ រីឯ ២០ ភាគរយ​ទៀត​នឹង គឺ​ទុក​សន្សំ​លើ​ការ​និ​យោគ​។

ទី​៣) ការ​សន្សំ​ដោយ​ភាព​ឆ្លាត​វៃ ៖ ខ្ញុំ​ចង់ឱ្យ​បងប្អូន​គិត​ទៅ​លើ​គន្លឹះ​មួយ​ចំនួន គឺ​យើង​គួរ​សន្សំ​លុយ​ក្នុង​ធនាគារ ដោយ​ប្រើ​គណនេយ្យ​សន្សំ​មាន​កាលកំណត់ ហើយ​នៅ​ពេល​ដែល​យើង​ទទួល​បានការ​ប្រាក់ ត្រូវ​យកការប្រាក់​នោះ ធ្វើ​ជាដើម​សម្រាប់​បង្កើន​ប្រាក់​បន្ថែម មាន​ន័យ​ថា ប្រសិនជា​យើង​ដាក់​ប្រាក់​សន្សំ ១០០០ ដុល្លារ នោះ​ទម្រាំ​យើង​ដល់​ពេល​ត្រូវ​អស់​សុពលភាព ហើយ​ដក​ប្រាក់​មក​វិញ​បាន​នោះ​យើង​ប្រហែលជា​ទទួល​បានការ​ប្រាក់ ៥ ទៅ ៨ ភាគរយ​នៃ​ការ​ដាក់​នោះ ដូចនេះ​ឧទាហរណ៍​ថា លុយ​ដើម ១០០០ ដុល្លារ បូក​ជាមួយ​ការ​ប្រាក់ បាន​៨០​ដុល្លារ អ​ញ្ចឹ​ង​យើង​មិន​ត្រូវ​ដក​ការ​ប្រាក់​សម្រាប់​ចាយ​ទេ តែ​យក​វា​ទៅ​ធ្វើ​ជា​ប្រាក់​ដើម ដើម្បី​ដាក់​សន្សំ​យកការប្រាក់​ឆ្នាំ​ទី​២ ទៀត ហើយ​ចេះ​តែ​បន្ត​សន្សំ​ឱ្យ​បាន​ច្រើន​ឆ្នាំ​។

ទី​៤) គិត​លើ​បញ្ហា​បំណុល ៖ មាន​អ្នកខ្លះ​គាត់​បារម្ភ​រឿង​បំណុល​ថា មិនដឹង​គេ​ពេល​ណា គេ​មិន​ស្ងប់ ធ្វើ​ការងារ​រាល់ថ្ងៃ​ភ័យ​ខ្លាច​តែ​មិន​មាន​ចំណូល ពេល​ណាមួយ​មិន​មាន​លុយ​សងបំណុល​គេ​។ អ​ញ្ចឹ​ង​បំណុល​វា​នៅ​ជា​បញ្ហា​មួយ​ដក់​ក្នុង​ផ្នត់គំនិត​របស់​យើង បើ​ទោះបីជា​យើង​ប្រើប្រាស់​បំណុល​ទៅ​បង្កើន​ទ្រព្យ​ក្តី មិន​បង្កើន​ក្តី​ក៏​យើង​ម្នាក់​ៗ នៅ​តែ​មាន​ក្តី​បារម្ភ​រហូត​នឹង​។ ដូចនេះ​ប្រសិនជា​យើង​មិន​ចង់​ខ្វាយខ្វល់​អំពី​បំណុល​តទៅ​ទៀត គឺ​យើង​អាច​ចាប់ផ្តើម​ទូទាត់​បំណុល​ឱ្យ​ខាន​តែ​បាន ព្យាយាម​ទូទាត់​វា​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​។ ឧទាហរណ៍​ថា យើង​កំពុង​បង់​រំ​លោះ​ផ្ទះ​រហូត​ដល់ ១៥​ឆ្នាំ​ទើប​ចប់ នោះ​យើង​អាច​ចាប់ផ្តើម ប្រ​សិន​យើង​មាន​លទ្ធភាព​កុំ​ចាំ​ដល់​បង់​បន្តិច​ម្តង​ៗ​រហូត​ដល់ ១៥ ឆ្នាំ បង់​ឱ្យ​រួច​មុន ១៥ ឆ្នាំ ឬ​មុន​កាលកំណត់ នោះ​ទើប​ចិត្ត​យើង​អាច​ធូ​ស្បើយ​ខ្លះ (​ក្នុង​ករណី​ដែល​យើង​ចង់​ស្រឡះ​ចិត្ត​ពី​បំណុល​)៕

អត្ថបទសរសេរ ដោយ