ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្អឹង​ប្រហុក​ពី​រោង​បាយ ( ព្រះ​គុណ​ម៉ែ )

13 ឆ្នាំ មុន

បទ​ពាក្យ ប្រាំពីរ ( សូត្រ​បែប​ទំនួញ កំសត់ )

១- ក្លិន​ប្រហុក​ជ្រំ​ពី​រោង​បាយ​ ​ ​ ​ខ្យល់​បក់​ពី​នាយ​ក្រអូប​ឈ្ងប់
ម៉ែ​ខ្ញុំ​រូតរះ​មិន​ហ៊ាន​ឈប់​ ​ ​ ​ចុងភៅ​ជ្រំ​សព្វ​ម៉ែ​សុំ​ឆ្អឹង ។

បទ​ពាក្យ ប្រាំពីរ ( សូត្រ​បែប​ទំនួញ កំសត់ )

១- ក្លិន​ប្រហុក​ជ្រំ​ពី​រោង​បាយ​    ​    ​    ​ខ្យល់​បក់​ពី​នាយ​ក្រអូប​ឈ្ងប់
 ម៉ែ​ខ្ញុំ​រូតរះ​មិន​ហ៊ាន​ឈប់​    ​    ​    ​ចុងភៅ​ជ្រំ​សព្វ​ម៉ែ​សុំ​ឆ្អឹង ។
២- ចុងភៅ​ជ្រំ​ហើយ​ជះ​ទៅ​ដី​    ​    ​    ​ម៉ែ​ខ្ញុំ​ភ្នែក​វ័យ​ប្រឹង​សំឡឹង
ប្រមូល​កើប​យក​អស់​ចម្អឹង​    ​    ​    ​បាន​ហើយ​ត្រាច់​វឹង​វិល​មក​ផ្ទះ ។
៣- ព្រលប់​យប់​ស្ងាត់​ម៉ែ​ប្រឹង​លីង​    ​    ​មិនមែន​លេង​លេង​យ៉ាង​រូតរះ
ឆ្អឹង​ប្រហុក​ស្រួយ​ម៉ែ​គិត​ច្បាស់​    ​    ​        ផ្សែផ្សំ​ហំ​ណាស់​បុក​លាយ​ម្ទេស​។
៤- ម៉ែ​គ្មា​នេ​គ្រឿងគ្រៅ​ស្ករ​ប៊ី​ចេ​ង​    ​    ​តែ​ម៉ែ​ចាត់ចែង​មិន​ប្រហែស
អំបិល​ប្រាំ​គ្រួ​ស​យ៉ាង​ពិសេស​    ​    ​    ​ម៉ែ​លាក់​មិន​ធ្វេស​ថ្នក់សំពត់ ។
៥- ត្បាល់​ដាក់​លើ​ភ្លៅ​ម៉ែ​ប្រឹង​បុក​    ​    ​ប៉ក​ៗ ប៉ុក​ៗ ក្នុង​ចិត្ដ​ស្លុត
បើ​ពួក​ឈ្លប​ឮ​ច្បាស់​មិន​ផុត​    ​    ​    ​ទាំង​ម៉ែ​ទាំង​បុត្រ​ពិត​ក្សិណក្ស័យ​។
៦- ពេល​បើក​បបរ​ម៉ែ​ខិតខំ​    ​    ​    ​ប្រមូល​ផ្សែផ្សំ​ប្រឹង​លក​លៃ
ត្រកួន​ច្រាច់​ផង​ម៉ែ​ឆ្លៀត​ច្នៃ​    ​    ​    ​អោយ​កូនប្រុស​ស្រី​បាន​ហូប​ហុត​។
៧- កូន​បាន​រួច​រស់​ដល់​សព្វថ្ងៃ​    ​    ​    ​ដោយ​គុណ​ម៉ែ​ថ្លៃថ្លា​មុះ​មុត
   ប្រាំពីរ​មក​រា​ផង​បរិសុទ្ធ​    ​    ​    ​យើងរ​ស់រួច​ផុត​អស់​ផិត​ភ័យ ។

                               ២៧ សីហា ២០០៨
                              សិរី​សោភ័ណ ០៩​:​១៤ យប់
                              ឃុ​ត ណា​រិ​ន​កាន់​បូ