ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​៩៥​ឆ្នាំ​ពិការ​ជើង​ទាំង​២​គ្មាន​ទីពឹង អំពាវនាវ​រក​សប្បុរសជន​ជួយ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​អាយុ​៩៥​ឆ្នាំ​ម្នាក់ ពិការ​ជើង​ទាំង​សងខាង​ រស់នៅ​ភូមិ​ស្រះ​ភ្លោះ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមានជ័យ គ្មាន​កូនចៅ​ជាទី​ពឹង​នឹង​គេ រស់នៅ​បាន​ដោយសារ​អ្នក​ដទៃ​ជួយ​យកអាសា​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូច​ជា​ម្តាយ​ប​ង្តើ​ត ឬ​ជីដូន ​អំពាវ​នាវ​រក​សប្បុរស​ជន​ជួយ ។

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​អាយុ​៩៥​ឆ្នាំ​ម្នាក់ ពិការ​ជើង​ទាំង​សងខាង​ រស់នៅ​ភូមិ​ស្រះ​ភ្លោះ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមានជ័យ គ្មាន​កូនចៅ​ជាទី​ពឹង​នឹង​គេ រស់នៅ​បាន​ដោយសារ​អ្នក​ដទៃ​ជួយ​យកអាសា​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូច​ជា​ម្តាយ​ប​ង្តើ​ត ឬ​ជីដូន ​អំពាវ​នាវ​រក​សប្បុរស​ជន​ជួយ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក គា មុន្នី​និត្យ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​តា​គង់ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​ពេល​ដែល​លោក​បាន​ចុះសម្រង់​ស្ថិតិ​ផ្ទះ​ប្រក់​ដំបូល​ស្បូវ ក្នុង​ឃុំ​តា​គង់ ដែល​ជា​គោលការណ៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​នេះ ។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ស្រះ​ភ្លោះ ដែល​មាន​ចម្ងាយ​១២​គីឡូ​ម៉ែត្រ​ពី​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ លោក​បាន​ជួប​គ្រួសារ​មួយ​ដែល​មាន​ប្តី​ឈ្មោះ ង៉ែត ធឿ​ន អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ា​ន វី អាយុ​៤៥​ឆ្នាំ គ្រួសារ​នេះ​ជា​គ្រួសារ​កសិករ រស់នៅ​ភូមិ​ស្រះ​ភ្លោះ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ បាន​រៀបរាប់​ប្រាប់​ថា លោកយាយ​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ខ្ទម​ដំបូល​ប្រក់​ស្បូវ​នោះ គាត់​ឈ្មោះ វ៉ា​ន់ ទូច អាយុ​៩៥​ឆ្នាំ ពិការ​ជើង​ទាំង​សងខាង​ដើរទៅ​ណា​មក​ណា​មិន​រួច​ទេ ។ កាលពី​ឆ្នាំ​២០០៥(​អាយុ​៨០​ឆ្នាំ​) លោកយាយ​គាត់​មិន​ដឹង​ជា​មកពីណា​ទេ តាម​ការ​សួរនាំ​របស់​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នោះ លោកយាយ​បាន​និយាយ​ថា ម្តង​ស្រុក​កំណើត​គាត់​នៅ​ខេត្តសៀមរាប ម្តង​ថា​នៅ​ល្វា​សឿ ហើយ​បាន​មក​សុំ​ពួក​គាត់​ស្នាក់​នៅ​ជាមួយ កាលនោះ​គាត់​នៅ​ដើរ​បាន​តិចតួច ។ ដោយ​ក្តី​អាណិតអាសូរ​ពួក​គាត់​ក៏​យល់ព្រម​ឲ្យ​គាត់​ស្នាក់​នៅ និង​ថែទាំ​គាត់​ដោយ​ចាត់​ទុក​គាត់​ជា​ជីដូន ឬ ម្តាយ ព្រមទាំង​ធ្វើ​ខ្ទម​ឲ្យ​គាត់​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ។ ម្យ៉ាង​សព្វ​ថ្ងៃនេះ​លោកយាយ​គាត់​ពិការ​ជើង​ទាំង​២(​ស្វិត​) ទើបតែ​៤-៥​ឆ្នាំ​នេះ​ទេ​គាត់​មិន​អាច​ដើរ​បាន តែ​ភ្នែក​គាត់​មើលឃើញ​ស្ទុង​ៗ​ប៉ុណ្ណោះ​។

លោកនាយ​ប៉ុស្តិ៍​រូប​នោះ​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​ពី​បងស្រី ម៉ា​ន វី បាន​និយាយ​ថា គាត់​បាន​សាកសួរ​ពី​រឿង​កូនចៅ​របស់​គាត់​ដែរ​តាំងពី​គាត់​មក​រស់នៅ​ដំបូង តែ​លោកយាយ​បាន​ប្រាប់​គាត់​ថា កូន​គាត់ និង​ប្តី​របស់​គាត់​បាន​ស្លាប់​នៅ​ក្នុង​សម័យ ប៉ុ​ល ពត អស់រលីង​ហើយ សព្វ​ថ្ងៃនេះ​គាត់​រស់នៅ​គ្មាន​ទីពឹង​ស្នាក់​អាស្រ័យ​ទេ ។ ចំណែក​លោកនាយ​ប៉ុស្តិ៍​បាន​សួរនាំ​គាត់​ផ្ទាល់ លោកយាយ​ក៏​គាត់​ឆ្លើយ​ដូចដែល​គាត់​បាន​និយាយ​ប្រាប់​ទៅ​បងស្រី ម៉ា​ន វី នោះ​ដែរ ។

បច្ចុប្បន្ន​បងប្រុស ង៉ែត ធឿ​ន និង​បងស្រី ម៉ា​ន វី បាន​សំណូមពរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ផ្តល់​ជា​អំណោយ​សម្ភារ​ថវិកា ជូន​ដល់​លោកយាយ វ៉ា​ន់ ទូច ផង ដើម្បី​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ បាន​ស្គាល់​នូវ​រសជាតិ​ការ​ហូប​ឆ្ងាញ់ ស្លៀកពាក់​ល្អ​ផង​ដែរ ៕