ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វឹកហាត់​យុទ្ធវិធី​ថ្មើរជើង​ដល់​សិក្ខាកាម​វគ្គ​បណ្ដុះបណ្ដាល​នាយទាហានរង​ជាន់ខ្ពស់​ជំនាន់​ទី​១២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ចុះ​ត្រួតពិនិត្យ ការ​ហ្វឹកហាត់​យុទ្ធវិធី​ថ្មើរជើង របស់​សិក្ខាកាម​វគ្គ​បណ្ដុះបណ្ដាល នាយទាហានរង​ជាន់ខ្ពស់ ជំនាន់​ទី ១២​។ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ​ ៖ គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ចុះ​ត្រួតពិនិត្យ ការ​ហ្វឹកហាត់​យុទ្ធវិធី​ថ្មើរជើង របស់​សិក្ខាកាម​វគ្គ​បណ្ដុះបណ្ដាល នាយទាហានរង​ជាន់ខ្ពស់ ជំនាន់​ទី ១២​។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ ឧត្តមសេនីយ៍ទោ ពេ​ជ សំ​អុ​ន នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ទទួល​បន្ទុក​ការងារ​ហ្វឹកហ្វឺន បាន​ណែនាំ និង​ផ្តល់​មតិ​ផ្តាំផ្ញើ​បំពេញបន្ថែម មួយ​ចំនួន​ទៀត ដល់​សិក្ខាកាម និង​យោធា​ចា​រ្យ រួម​ទាំង​លើក​សរសើរ​ពី​សមត្ថភាព របស់​យោធា​ចា​រ្យ និង​សិក្ខាកាម ក្នុង​ការ​បំពេញ​តួនាទី និង​បេសកកម្ម របស់​ខ្លួន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជោគជ័យ នឹង​អនុវត្ត​ទៅ​តាម​កម្មវិធី​របស់ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក បាន​ដាក់ចុះ​។

ឧត្តមសេនីយ៍ទោ ពេ​ជ សំ​អុ​ន បាន​បន្ត​ទៀត​ថា យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ ចាំបាច់​ត្រូវ​តែ​ធ្វើការ​ហ្វឹកហាត់​ជា​ប្រចាំ ទាំង​ចំណេះដឹង ចំណេះធ្វើ បទ​ពិសោធន៍​ថ្មី​ៗ និង​រួមចំណែក​ក្នុង​ការ​កសាង​ជាតិ ជា​ខឿន​ការពារ​ជាតិ​យ៉ាង​សំខាន់​ផង​ដែរ​។

​លោក​​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា សិក្ខាកាម​ទាំងអស់​ត្រូវ​តែ​យកចិត្តទុកដាក់ សិក្សា​រៀនសូត្រ ស្វែង​យល់ ពី​ព័ត៌មានវិទ្យា​ទំនើប​ៗ​បន្ត​ទៀត ដើម្បី ឆ្លើយ​តប​នឹង​សភាពការណ៍​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍ ផ្នែក​ចំណេះដឹង​ព័ត៌មានវិទ្យា​ឱ្យ​រឹតតែ មាន​ប្រសិទ្ធភាព​ឡើង​មួយ​កម្រិត​ទៀត​។

សូម​បញ្ជាក់​ថា ឧត្តមសេនីយ៍ទោ ពេ​ជ សំ​អុ​ន នាយករង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ទទួល​បន្ទុក​ការងារ​ហ្វឹកហ្វឺន នា​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​ហ្វឹកហាត់​ជាក់ស្តែង លើ​មេរៀន​យុទ្ធវិធី​ថ្មើរជើង របស់​សិក្ខាកាម​វគ្គ​បណ្ដុះបណ្ដាល នាយទាហានរង​ជាន់ខ្ពស់ ជំនាន់​ទី​១២ ដោយ​មានការ​ចូលរួម​នាយទាហាន​ជា​ច្រើន​រូប​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ