ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​០៧​នាក់​ថែម​ទៀត​មក​ពី​ប្រទេស​ថៃ​បាន​ឆ្លង​កូ​វី​ដ ខណៈ​អ្នកជំងឺ​០៦​នាក់​បានជា​សះស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​ពលករ​ខ្មែរ​ចំនួន​០៧​នាក់​ថែម​ទៀត​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​អ្នកជំងឺ​ចំនួន​០៦​នាក់​បានជា​សះស្បើយ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​ថា រក​ឃើញ​ពលករ​ខ្មែរ​ចំនួន​០៧​នាក់​ថែម​ទៀត​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​អ្នកជំងឺ​ចំនួន​០៦​នាក់​បានជា​សះស្បើយ​ផង​ដែរ ។

ក្រសួង​បាន​បន្ត​ថា ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ឆ្លង​កូ​វី​ដ​១៩ ទាំង​០៧​នាក់​រួម​មាន ៖
១- បុរស​ជនជាតិ​ខ្មែរ​អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១​។
៣- ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ប៉ែន​មាស ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ។

៤- បុរស​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ប៉ែន​មាស ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ។
៥- បុរស​ជនជាតិ​ខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​។

៦- បុរស​ជនជាតិ​ខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ។
៧- ស្ត្រីជន​ជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ។

ចំពោះ​អ្នកជា​សះស្បើយ​ទាំង​០៦​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​រួម​មាន ៖
១- បុរស​ជនជាតិ​ខ្មែរ អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២១​។
២- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ពាម​ជ ខេត្តព្រៃវែង បាន​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២១​។
៤- ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​ក​ម្រៀ​ង ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។
សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង ០៤​រូប​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ បង្អែក​ខេត្តបន្ទាយមានជ័យ​។

៥- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៩​ឆ្នា​ម មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹ​ក​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។
៦- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៤៨​នាក់ ក្នុង​នោះ​អ្នកជំងឺ​៣៩២​នាក់​ជា​សះស្បើយ និង​អ្នកជំងឺ ៥៦​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ