ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បង្កើន​ការ​គាបសង្កត់​មុន​សមាជ​បក្ស​កុំ​មុ​យ​នី​ស្ត

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តាម​បណ្ដា​ក្រុម​ការ​ពារ​សិទ្ធិ​ពលរដ្ឋ បណ្ដា​សកម្មជន​និង​បណ្ដា​ទិន្នន័យ​ប្រមូល​​បាន​ដោយ​រ៉​យ​ទ័​រថា ខណៈ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ដែល​កាន់​អំណាច​កំពុង​រៀបចំ​ធ្វើ្វនា​ស​ប្ដា​ហ៍​នេះ​នូវ​សមាជ​សំខាន់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ បណ្ដា​មេដឹកនាំ​​វៀត​ណាម​​បាន​បង្កើន​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង ។ មុន​សមាជ​នោះ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ដែល​រៀបចំ​ធ្វើ​រៀង​រាល់​៥​ឆ្នាំ​ម្ដង…

ប្រទេស​វៀតណាម ៖ តាម​បណ្ដា​ក្រុម​ការ​ពារ​សិទ្ធិ​ពលរដ្ឋ បណ្ដា​សកម្មជន​និង​បណ្ដា​ទិន្នន័យ​ប្រមូល​​បាន​ដោយ​រ៉​យ​ទ័​រថា ខណៈ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ដែល​កាន់​អំណាច​កំពុង​រៀបចំ​ធ្វើ្វ
នា​ស​ប្ដា​ហ៍​នេះ​នូវ​សមាជ​សំខាន់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ បណ្ដា​មេដឹកនាំ​​វៀត​ណាម​​បាន​បង្កើន​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង ។

មុន​សមាជ​នោះ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ដែល​រៀបចំ​ធ្វើ​រៀង​រាល់​៥​ឆ្នាំ​ម្ដង ដើម្បី​កំណត់​ពី​បណ្ដា​មាគ៌ានយោបាយ​ជាតិ​ធំ​ៗ អាជ្ញា​ធរ​វៀតណាម​បាន​ចាប់​ឃុំឃាំង​សកម្មជន​ន​យោបាយ​​​ច្រើន​នាក់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​អ្នកខ្លះ​ត្រូវ​ជាប់គុក​យូរ​ឆ្នាំ ហើយ​បង្កើន​យុទ្ធនាការ​គាបសង្កត់​ប្រឆាំង​ពួក​សកម្មជន ។ ការ​គាបសង្កត់​ទាំងនោះ​បង្ខំ​ឲ្យ​អង្គការ​ក្រៅរ​ដ្ឋា​ភិ​បាល​មួយ​ចំនួន និង​បណ្ដា​សមាជិក​សភា ចោទ​សួរ​លើ​លទ្ធភាព​រំលោភ​បំពាន​មួយ​របស់​វៀតណាម ចំពោះ​ស្មារតី​នៃ​បណ្ដា​កិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្ម ដែល​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាងលិច ដែល​កិច្ចព្រមព្រៀង​ទាំងនោះ នាំ​ឲ្យ​ប្រទេស​អា​សី​ុ​អាគ្នេយ៍​នោះ​ក្លាយជា​មហា​អំណាច​ពា​ណិ​ជ្ច​កម្ម​មួយ​ក្នុង​តំបន់ ។

លោក NGUYEN QUAND អ្នកប្រឆាំង​នឹង​ក្រុង​ហាណូយ​ម្នាក់​តាំងពី​យូរ​មក​ហើយ​អះអាង​ថា ខ្ញុំ​ត្រូវ​ប៉ូលិស​ហៅ​សួរ​ចម្លើយ​ជា​ច្រើន​លើក ចាប់តាំងពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០២០​មក ។ លោ​កប​ដិ​សេ​ធ​មិន​ផ្ដល់​ភាព​លម្អិត​ដោយ​គ្រាន់តែ​គូសបញ្ជាក់​ថា លោក​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​ដែល​កំពុង​ធ្វើ ។ ដោយ​លើក​ពី​ការ​ទាក់ទង​ជាមួយ​ពួក​សកម្មជន​ដទៃ​ៗ​ទៀត លោក NGUYEN QUAND និយាយ​ប្រាប់​រ៉​យ​ទ័​រថា ក្រសួង​សន្តិសុខ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​បាន​កោះហៅ​បណ្ដា​អ្នកប្រឆាំង​ដទៃ​ៗ

ទៀត​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ឡើយ ។ ប៉ូលិស​បា​នរក​ហេតុផល​នានា ដើម្បី​អាច​កាត់ទោស​ពួក​គេ​យោង​ទៅ​តាម​ច្បាប់ព្រហ្មទណ្ឌ ។ បែប​នោះ​ជា​ការ​បំពាន​ច្បាប់​ទាំងស្រុង តែ​អាជ្ញាធរ​បាន​ប្រើ​វិធី​នោះ​ជា​ញឹកញាប់ ។

វៀតណាម​ក្នុង​ខែ​នេះ​រង​ការ​រិះគន់​នានា​របស់​សហគមន៍​អន្តរជាតិ​ដោយសារ​ការ​កាត់ទោស​អ្នក​កាសែត​ឯករាជ្យ​៣​នាក់​ដាក់គុក​ច្រើន​ឆ្នាំ ដោយ​ចោទ​ពួក​គេ​ថា ផ្សាយ​បណ្ដា​ការ​ឃោសនា​ប្រឆាំង​រដ្ឋ ។ ក៏​ទោះបី​មានការ​កែទម្រង់​ខាង​សេដ្ឋ​កិច្ច​និង​ការ​បើកចំហ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​សង្គម តែ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​នៅ​រក្សា​ការ​ត្រួតពិនិត្យ​លើ​បណ្ដា​សារព័ត៌មាន​ហើយ​អត់ឱន​តិច​ណាស់​ដល់​ការ​រិះគន់​នានា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ