ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រដាប់​អាវុធប្លន់​ម៉ូតូ​ឌ្រីម​ជិះ​គេច​ខ្លួន​ ប៉ូលិស​ដេញ​តាម​ភ័យពេក ​ផ្តួល​ចោល​រត់​ទៅ​ភ្ជង់​ស្ត្រី​ម្នាក់​ប្លន់​ម៉ូតូ​C100កូរ៉េ​ជិះ​គេច​បាត់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យប្រដាប់​អាវុធ​​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ប្លន់ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​C125 ពណ៌​ក្រហម​ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CS៤៤៤៩

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យប្រដាប់​អាវុធ​​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ប្លន់ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​C125 ពណ៌​ក្រហម​ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CS៤៤៤៩ ខណៈពេល​ម្ចាស់​​​​ជិះ​ទៅ​ចង​គោ ហើយចត​ម៉ូតូ​ចោល​ចម្ងាយ​៤-៥​ម៉ែត្រ​ពី​ខ្លួន​​នៅ​​ចំណុច​​ភូមិ​ស្នោ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍សែន​ជ័យ។

ក្រោយ​ពី​ប្លន់​ម៉ូតូឌ្រីមបាន​ហើយ​ជន​សង្ស័យ​បាន​ព្យាយាម​ជិះ​គេច​ខ្លួន​ ត្រូវ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថ​កិច្ច​នាំ​គ្នា​ដេញ​ប៉ផាប់​ចាប់​ពភីង​រហូត​ដល់​ភូមិ​ត្រពាំង​ក្រសាំង​ ជន​សង្ស័យ​ភ័យ​ពេក​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​ផ្លោះ​របង​ចូល​ក្នុង​ដីឡូត៍​មួយ​កន្លែង​ដែល​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​នោះ​ រួច​ធ្វើ​សកម្ម​ភាព​ភ្ជង់​ស្ត្រី​ម្នាក់​កំពុង​ទិញ​បាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ធុន​C100 កូរ៉េ​ ពាក់​ស្លាក​លេខ​១ថ៨៦៨៦​ ភព១ ជិះ​គេ​​ច​ខ្លួន​បាត់​ស្រមោល​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ​។

ជន​រង​គ្រោះ​ជាម្ចាស់​ម៉ូតូ​​ឌ្រីម​ឈ្មោះ​សឿន ភារុណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ខាង​លើ​ ចំណែក​ជន​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​C100 កូរ៉េ ឈ្មោះ​សុខ ជា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​ប្រមាញ់​ជន​សង្ស័យ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​៕