ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងនាំមនុស្សឆ្លងដែន អស់លក្ខណ៍​​​ត្រឹមកម្លាំង​យោធា​ការពារព្រំ​ដែន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​​បន្ទាយមានជ័យ ៖ ​មុខសញ្ញា​ជា​មេ​ខ្ស​ល់​​ម្នាក់​ក្នុង​ចំណោមបក្ខ​​ពួក​៣នាក់​ដែល​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិ​យាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ ឃាត់ខ្លួន និង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​​កាលពី​​រសៀល​ថ្ងៃ​ទី​១៨ ខែមករា…

​ខេត្ត​​បន្ទាយមានជ័យ ៖ ​មុខសញ្ញា​ជា​មេ​ខ្ស​ល់​​ម្នាក់​ក្នុង​ចំណោមបក្ខ​​ពួក​៣នាក់​ដែល​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិ​យាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ ឃាត់ខ្លួន និង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​​កាលពី​​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ។

​លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ ប៉ិក ឌ​ត ​ឬ​ប៉ិក ដូ​ត ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

លោកអធិការ​នគរបាលស្រុកបានបន្ត​ថា ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​កម្លាំងយោធា​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៥០៣ ល្បាត​ប្រទះ​ឃើញ​កំពុង​ជូន​ពលករ​ប្រុស​ស្រី​​សរុប​ចំនួន​១១​នាក់ ក្នុង​នោះ​​មាន​ក្មេងប្រុស​​តូច​​ម្នាក់​អាយុ​៣​ខែ ​​បាន​​លួច​ឆ្លង​ដែន​នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ចំការ​គ ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២១ ហើយ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សាកសួរ ចំណែក​ពលករ​ប្រុស​ស្រី​ទាំង​១១​នាក់ ក្នុង​នោះ​មានទាំង​​ក្មេង​តូច​​ម្នាក់ផង ត្រូវ​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សំចត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ទោ ឡាយ គឺ​ម​លួ​ន នាយការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​​ម្នាក់ខាងលើ​បាន​សារភាព​ថា បក្ខពួក​​របសខ្លួន​ចំនួន​២​នាក់​ទៀត​​បាន​រត់គេច​​ខ្លួន​​បាត់ ​ក្នុង​នោះ​​ម្នាក់​ឈ្មោះ ឡុំ ភេទ​ប្រុស ​និង​ម្នាក់ទៀត​​ឈ្មោះ​ថា ភេទ​ប្រុស ពិតជា​បាន​ធ្វើ​សកម្មភាព​នាំ​មនុស្ស​ចំនួន​១១​នាក់ រួម​ទាំង​ក្មេង​ប្រុស​តូច​១​នាក់​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ​ពិតប្រាកដ​មែន ដោយ​យក​កម្រៃ​ជូន​ឆ្លង​ដែន​ក្នុង​ម្នាក់​១០០​បាត ពេល​ពួក​ខ្លួន​នាំ​ពលករ​ដើរទៅ​ដល់​ចំណុច​តំបន់​.ស​នៃ​ព្រំដែន ត្រូវ​បាន​កម្លាំងយោធា​ខ្មែរ​ឃាត់ខ្លួន​រូបគេ ​ព្រមទាំង​​ពលករទាំង​​១១​នាក់ រួមទាំង​​ក្មេងតូចម្នាក់​​ទៅ​កាន់​​មណ្ឌល​សុំ​ចត​អូរ​បី​ជាន់តែម្តង​ ។

​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន វរសេនីយ៍ទោ​ឡាយ គឹ​ម​លួ​ន បាន​បញ្ជាក់​ថា ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ និង​ដោយ​មាន​​កា​រស​ម្រ​ប​សម្រួល​ពី​​លោក​ មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ។​

បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនី​តិ​ជន បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ដែរ​៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ