ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ​តំបន់​វត្ត​ភ្នំ ១៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ឈរ​នៅ​តាម​របង និង​ក្រោម​ដើមឈើ រួម​ទាំង​អ្នក​គួ​ក​ជេរ (​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ឈរ​នៅ​តាម​របង និង​ក្រោម​ដើមឈើ រួម​ទាំង​អ្នក​គួ​ក​ជេរ (​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ វត្ត​ភ្នំ និង​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ ។

មន្ត្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ថា អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក សុខ ពេញ​វុ​ធ អភិ​បាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​យប់​ថ្ងៃ​ច័ន្ទ​ទី​១៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:០០​នាទី​យប់ លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួម​ទាំង​អ្នក​គួ​ក​ជេរ (​អ្នក​ចាប់​ម៉ូយ​) នៅ​ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ វត្ត​ភ្នំ និង​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល នៃ​ការ​បង្ក្រាប​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​ធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួម​ទាំង​អ្នក​គួ​ក​ជេរ (​អ្នក​ចាប់​ម៉ូយ​) សរុប​ចំនួន​១៣​នាក់ (​ស្រី​១១​នាក់​) បញ្ជូន​មក​សាលា​ខណ្ឌដូនពេញ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ