ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍នេះប្រេងសំាងឡើងថ្លៃ ម្តង១៥០រៀលក្នុងមួយលីត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ…

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,០០០រៀល ក្នុង១លីត្រ។

ផ្អែកតាមការកំណត់តម្លៃនេះ ប្រេងសំាងបានឡើងថ្លៃក្នុងមួយលីត្រ១៥០រៀល នៅក្នុងរយៈពេលពីរសប្តាហ៍នេះ។ កាលពីសប្តាហ៍មុន គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ មករានោះ ប្រេងសំាងធម្មតាថ្លៃ៣ ២០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតថ្លៃ ២ ៩៥០រៀលក្នុងមួយលីត្រ ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាខ្លួនមិនមែនជាអ្នកកំណត់តម្លៃប្រេងសំាងនោះទេ គឺគ្រាន់តែស្រង់តម្លៃឡើងចុះ ប្រេងតាមទីផ្សារអន្តរជាតិមកប្រកាសប៉ុណ្ណោះ។ ទោះយ៉ាងណាការប្រកាសរបស់ក្រសួងនេះ មានរយៈពេល២សប្តាហ៍ម្តង។ តើពីរសប្តាហ៍ក្រោយទៀត ប្រេងសំាងឡើងថ្លៃទៀត ឬចុះមកវិញ។ ការឡើងថ្លៃប្រេងសំាងនឹងធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ។ ប្រេងសំាងឡើងថ្លៃអាចបណ្តាលឲ្យទំនិញនិងសេវាកម្មនានាឡើងថ្លៃដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ