ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកថេង សុថុល អភិបាល​រង​ខណ្ឌសែនសុខផ្តល់អំណោយរបស់កាកបាទក្រហម​ដល់​អ្នក​ភូមិ​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​មន្ត្រី​កាកបាទក្រហម​ខណ្ឌ ចុះ​សួរសុខទុក្ខ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​៤​ភូមិ មាន​ភូមិ​ត្រពាំង​មាន​, ភូមិ​វិមាន​ទ្រុង​, ភូមិ​ក្រាំង​អង្ក្រង​១ និង​ក្រាំង​អង្ក្រង​២ កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៥ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ។

ជាមួយ​និង​ការ​សួរសុខទុក្ខ លោក​អភិបាលរង​បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ចំនួន​៤​គ្រួសារ ដែល​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព ក្នុង​នោះ​លោក​បាន​ផ្តល់​ក្នុង​មួយ​គ្រួសារ​អង្ករ​២៥​គីឡូក្រាម​, ត្រីខ​១​យួរ​, មី​១​កេស និង​ឃី​ត​១ និង​ទឹកប្រាក់​៣​ម៉ឺន​រៀល ។

លោក​ថេ​ង ស៊ី​ថុ​ល បាន​បញ្ជក់​ប្រាប់​ថា អំណោយ​គ្រឿង​ឧបភោគ បរិភោគ​ទាំងនេះ គឺជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ។ ចំណែកឯ​ទឹកប្រាក់​៣​ម៉ឺន​រៀល គឺជា​អំណោយ​របស់​សាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព