រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី20 ដល់26 ខែមករា ឆ្នាំ2021 តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់រហូតដល់ជាង10អង្សាសេ ហើយមានភ្លៀងធ្លាក់ ។
យោងតាមសេចក្តីប្រកាសព៌ត័មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី19 មករា ឆ្នាំ2021បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងរងឥទ្ធិពលសម្ពាធខ្ពស់ និងខ្យល់មូលសុងឦសានចុះខ្សោយ ។ នៅថ្ងៃទី23 ដល់26 មករា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ដោយស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ បណ្តាលខេត្តនៅតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បរមាមានពី17-22អង្សាសេ និងសីតុណ្ហភាពអតិបរមានាពី27-30 អង្សាសេ ។
នៅថ្ងៃទី23-26 ខែមករា សីតុណ្ហភាពអប្បរមាមានពី20-29 អង្សាសេ និងអតិបរមាមានពី30-34អង្សាសេ ។ នឹងមានភ្លៀងធ្លាក់ខ្សោយទៅមធ្យមនៅតំបន់ទំនាបកណ្តាលខាងត្បូង ។
ចំណែកបណ្តាខេត្តជាប់ជួរដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បរមាមានពី13-18អង្សាសេ សីតុណ្ហភាពអតិបរមាមានពី27-29អង្សាសេ ។ នៅថ្ងៃទី23-26 ខែមករា សីតុណ្ហភាពមានពី15-21អង្សាសេ នឹងសីតុណ្ហភាពអតិបរមាមានពី29-32អង្សាសេ។ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមនៅតំបន់ខ្ពង់រាបភាគខាងកើត ។
ដោយឡែកតំបន់មានសមុទ្រមានសីតុណ្ហភាពអប្បរមាមានពី23-29អង្សាសេ និងសីតុណ្ហភាពអតិបរមានមានពី29-32 អង្សាសេ ។នៅថ្ងៃទី23-26ខែមករាឆ្នាំនឹងអាចមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅបង្គួរ ៕
ចែករំលែកព័តមាននេះ