ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជ​ងឺ​កូ​វី​ដ​១៩​ថ្មី​២​នាក់​បន្ថែម​ទៀត ខណៈ​មិន​មាន​ករណី​ព្យាបាល​ជា​សះស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​19 មក​រា ឆ្នាំ​2021 បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19​ថ្មី បន្ថែម​2​នាក់ តែ​មិន​បាន​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​19 មក​រា ឆ្នាំ​2021 បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19​ថ្មី បន្ថែម​2​នាក់ តែ​មិន​បាន​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី សរុប​ចំនួន​២​នាក់ ដោយ​ករណី​ទី​១ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន ១​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា ករណី​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​) ជា​កុមា​រា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ​១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខេត្តសៀមរាប ជា​កូនប្រុស​របស់​បុរស អាយុ ៣៤​ឆ្នាំ និង​ស្ត្រី អាយុ​៣៣​ឆ្នាំ ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​កុមា​រា​ខាងលើ​នេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ។

ករណី​ទី​២ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន ១​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ស្ត្រី​រូប​នេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជា​មាន​វីរុស​កូ​វី​ដ​19 ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រួ​វ​ដាក់​ឲ្យ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

សូម​ជម្រាប​ថា មក​ដល់​ថ្ងៃ​ទី​19 មក​រា ឆ្នាំ​2021 កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 សរុប​ចំនួន​441​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​386​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​55​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ