ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft បញ្ចេញ​ស្មា​ត​ហ្វូ​ន​3​ម៉ូ​ដែល​ទៀត

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​GSMArena ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Microsoft នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​ទៀត​នា​ពេល​ខាង​មុខ ។ ក្រោយ​ពី​បាត់បង់​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ​រាប់​លាន​ដុល្លារ​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន Lumia

យោង​តាម​គេហទំព័រ​បរទេស​GSMArena ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Microsoft នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​៣​ម៉ូ​ដែល​ទៀត​នា​ពេល​ខាង​មុខ ។ ក្រោយ​ពី​បាត់បង់​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ​រាប់​លាន​ដុល្លារ​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន Lumia កាលពី​ត្រីមាស​ទី​១​ឆ្នាំ ២០១៥ ក្រុមហ៊ុន Microsoft បាន​ប្រកាស​កាត់​ប​ន្ធ​យ​បុគ្គលិក​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក ស្មា​ត​ហ្វូ​ន​ចំនួន​ជាង​៨​ពាន់​នាក់​ឯណោះ ។

ក្រុមហ៊ុន​មួយ​នេះ​កំពុង​រៀបចំ​ស្តារ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​តាម​រយៈ​ការ​បង្កើន​ចំនួន​ផលិត​របស់​ខ្លួន ពោល​គឺ​ឱ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ទីផ្សារ​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ ។
 
 ស្មា​ត​ហ្វូ​ន​ទាំង ៣ ម៉ូ​ដែល​នោះ​រួម​មាន Lumia 550, 750 និង Lumia 850 ។ ពួក​វា​មាន​ទំហំ​ដូច​គ្នា​គឺ ៥ អីុ​ញ ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 3  និង​ទំហំ RAM ចំនួន​១ ជី​ហ្គា​បៃ​ផង​ដែរ ។ ចំពោះ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lumia 550 មាន​កាមេរ៉ា​មុខ ២ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ Lumia 750 កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ចំណែកឯ Lumia 850 កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ១០ មេ​ហ្គា​ភិ​ច​សែ​ល ។

ក្រុមហ៊ុន​មិន​បាន​ប្រកាស​ពី​តម្លៃ​នៅឡើយ​ទេ តែ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​អន្តរជាតិ​ពិភពលោក​មួយ​ស្តី​ពី​ការ​ណែនាំ​ផលិត​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ផង​ដែរ ៕