ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​ចែក​អំណោយ​កាក​បាទ​ក្រហមកម្ពុជា​ជូន​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ៤២​គ្រួសា​រ​​​ក្នុង​ខណ្ឌ​​៧​​មក​រា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​លី​ម សុភា អភិបាល និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​៧​មក​រា ព្រមទាំង​មន្ត្រីរាជការ​សាលា​​ខណ្ឌ​មួយ​ចំនួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៥ នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៤២​គ្រួសារ មក​ពី​៤​សង្កាត់ សង្កាត់​អូរ​ប្ញ​ស្សី​១, សង្កាត់​អូរ​ប្ញ​ស្សី​២, សង្កាត់​វាលវង់ និង​សង្កាត់​មិត្តភាព ដោយ​បាន​នាំ​មក​នូវ​អំណោយ​

រាជធានី​ភ្នំពេញ ៖ លោក​លី​ម សុភា អភិបាល និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​៧​មក​រា ព្រមទាំង​មន្ត្រីរាជការ​សាលា​​ខណ្ឌ​មួយ​ចំនួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៥ នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៤២​គ្រួសារ មក​ពី​៤​សង្កាត់ សង្កាត់​អូរ​ប្ញ​ស្សី​១, សង្កាត់​អូរ​ប្ញ​ស្សី​២, សង្កាត់​វាលវង់ និង​សង្កាត់​មិត្តភាព ដោយ​បាន​នាំ​មក​នូវ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​មក​ចែក​ជួន​ប្រជាពលរដ្ឋ​ផង​ដែរ ។

អំណោយ​រួម​មាន ឃី​ត​១​កញ្ចប់​ក្នុង​នោះ​មាន​មុង​១, ក្រមារ​១, សារុង​១, ភួយ​១ និង​ក្រៅពី​នេះ មាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស និង​ត្រីខ​១​យួរ ។

លោក​លី​ម សុភា បាន​ថ្លែង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រម​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត​ជីវភាព ជាក់ស្តែង​សម្តេច​រមែង​មើល​មិន​រំលង​ឱ្យ​មន្ត្រី​សាខា​កាកបាទក្រហម​តាម​មូលដ្ឋាន ក្នុង​សង្កាត់ ខណ្ឌ​ធ្វើ​របាយ​ការណ៍ ដើម្បី​ជួយ​ដល់​ពួក​គាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព