ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​គំរូ​អាក្រក់

8 ឆ្នាំ មុន

ផ្សារ​ដើម​គ ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​ទួល​ទំពូង ។​ល​។ ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​…​។ តាម​ដឹង​ទីតាំង​ផ្សារ​ទាំង​ប៉ុន្មាន​នេះ​ធំ​ទូលំទូលាយ​…​ធំ​មហាសាល​…​។ ច្រើន​ឆ្នាំ​កន្លង​…​មាន​សេដ្ឋី​ច្រើន​នាក់​ហើយ​បាន​មក​ចែចូវ​…​បបោសអង្អែល​អាជ្ញាធរ

ផ្សារ​ដើម​គ ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​ទួល​ទំពូង ។​ល​។ ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​…​។ តាម​ដឹង​ទីតាំង​ផ្សារ​ទាំង​ប៉ុន្មាន​នេះ​ធំ​ទូលំទូលាយ​…​ធំ​មហាសាល​…​។ ច្រើន​ឆ្នាំ​កន្លង​…​មាន​សេដ្ឋី​ច្រើន​នាក់​ហើយ​បាន​មក​ចែចូវ​…​បបោសអង្អែល​អាជ្ញាធរ ចង់​យក​ទីតាំង​ផ្សារ​ទាំងនេះ​ដើម្បី​របស់​ដែល​ហៅ​ថា «​អភិវឌ្ឍន៍​»
សង់​ជា​ផ្សារ​ទំនើប​ទាន់សម័យ​…​ទំនើប​មហាលោតផ្លោះ​…​កុំឱ្យ​វា​គ្មាន​សណ្តាប់ធ្នាប់​ដូច​សព្វថ្ងៃ ។​ល​។

គំរូ​អាក្រក់​ដែល​ចាត់ទុកជា​មេរៀន​…​ជា​បទ​ពិសោធន៍​របស់​អាជីវករ​មាន​តូប​លក់ដូរ​ក្នុង​ផ្សារ ដូច​ជា​បាន​ចង​ចាំ​គ្រប់​គ្នា​ហើយ​…​មិន​ចង់បាន​មេរៀន​អាក្រក់​ចាស់​វិល​វិញទៀត​ឡើយ ។

មេរៀន​អាក្រក់​នោះ​គឺ​…​មុនគេ​កើត​មាននៅ​ផ្សារ​អូ​ឡាំ​ពិ​ក​…​សម័យ​ទស​វត្ស​ឆ្នាំ​៩០ កើត​មាន​បាតុកម្ម​រាប់​ខែ​…​ទម្រាំ​ដោះស្រាយ​ចេញ ។ ផ្សារ​ដេប៉ូ​ដែល​គេ​ថា ទំនើប​នោះ ពេល​សង់​រួច​ក៏​ផ្ទុះ​បាតុកម្ម​ឡើង​រញ្ជួយ​ដែរ ។​ល​។ ទាំង​ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​អូរ​ឫស្សី​…​ផ្សារ​ដេប៉ូ​…​ពេល​នេះ​មើលទៅ​ដូច​រោងដោល​…​វា​មាន​ទំនើប​អី​ទៅ ?

ដោយសារ​រាងចាល​នឹង​ហើយ​…​បានជា​អាជីវករ​ផ្សារ​ដើម​គ គ្រាន់តែ​ឃើញ​គេ​មក​វាស់វែង​នាំ​គ្នា​ដេក​អត់​លក់​…​បាយ​មិន​បាន​ជាប់​ជាង​មួយ​អាទិត្យ​…​ទ្រាំ​អត់​បាន​ក៏​លើកគ្នា​មក​សួរ​ដល់​សាលាក្រុង​ឱ្យ​ដឹង​ស​-​ខ្មៅ​…​បញ្ចេញមតិ​វិញ​ឱ្យ​ស្រាល​ខ្លួន​…​ដាច់ខាត​មិន​ឱ្យ​សាងសង់​ថ្មី​លើ​ទីតាំង​ចាស់ !

ប៉ុណ្ណេះ​ហើយ​…​ឈ្មួញ​មក​ពី​ឋាន​ណា​ក៏​អត់​ហ៊ាន​ឈរ​លេបទឹកមាត់​ដាក់​ផ្សារ​ដើម​គ​ទៀត​ដែរ​…​ទោះបី​រដ្ឋ​ធ្វើ​ដោយ​ខ្លួនឯង ក៏​អត់​ហ៊ាន​ដែរ​…​។ វា​មក​ពី​គំរូ​មិនល្អ​ដែល​បាន​ចារ​ទុក​កន្លង​មក​…​ដែល​យើង​មិន​ហ៊ាន​ថា គំរូ«​អាក្រក់​ទេ​» ៕
                     អា​ឡេវ