ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​បើក​រ៉ឺម៉កម៉ូតូ​ដឹក​​ដែក​លើស​ទម្ងន់​ឡើង​ច្រាំង​​មិន​រួច​រអិលថយ​ក្រោយ​ក្រឡាប់​សង្កត់​​​ស្លា.ប់​

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​​​រង​របួស​​ធ្ងន់​ និង​បាន​​ស្លា.ប់​នៅ​​ពាក់​កណ្តាល​​ផ្លូវក្រោយ​​ពី​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​សង្គ្រោះ​​ កាល​ពី​វេលាម៉ោង​៣​និង៣០នាទីល្ងាច​​ថ្ងៃទី​២៣ កក្កដា ​ស្ថិតនៅ​ភូមិ​អរិយក្សត្រ

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​​​រង​របួស​​ធ្ងន់​ និង​បាន​​ស្លាប់​នៅ​​ពាក់​កណ្តាល​​ផ្លូវក្រោយ​​ពី​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​សង្គ្រោះ​​ កាល​ពី​វេលាម៉ោង​៣​និង៣០នាទីល្ងាច​​ថ្ងៃទី​២៣ កក្កដា ​ស្ថិតនៅ​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ។

លោក​អនុសេនីយ៍​ឯក ​អាន ពេញ នាយ​ប៉ុស្តិ៍​នគរបាល​អរិយក្សត្រ​ បាន​ឱ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​​​ឈ្មោះ ទ្រី រកា ​អាយុ​២៨ឆ្នាំ ​​ជា​ជាង​ផ្សារ​ដែក​ រស់នៅ​​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ​​​​បើក​រ៉ឺម៉ក​ម៉ូតូ​​ដឹក​ដែក​លើស​ចំណុះ​​ឡើង​ច្រាំង​មិន​រួច​​​ក៏​រអិល​​​ថយ​ក្រោយ​ក្រឡាប់​​បណ្តាល​ឱ្យ​​ដែក​​​​​នៅ​លើ​រឺម៉កម៉ូតូ​ដាច់​ខ្សែ​សង្កត់​ជន​រង​គ្រោះ​របួស​ធ្ងន់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​​​បញ្ជូន​​ទៅ​សង្គ្រោះ ​ប៉ុន្តែបុរស​រូប​នេះ​ក៏​បាន​ស្លាប់​​​នៅ​​ពាក់​កណ្តាល​ផ្លូវ​​​ ៕ 

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែតកោះ​សន្តិ​ភាព