ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បង្កើន​លទ្ធភាព​មើលឃើញ​ផ្លូវ​ខណៈ​បើករថយន្ត​ពេល​មេឃ​ភ្លៀង?

8 ឆ្នាំ មុន

វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ការ ឈ្វេងយល់​ពី​លទ្ធភាព​អាច​មើលឃើញ និង​រាល់​កត្តា​នៃ​ការ​ថយ​ចុះ​ក្នុង​ញាណ​របស់​មនុស្ស​ស្រប​ទៅ​តាម​វ័យ ។ នៅ​ពេល​លោក​អ្នក​ស្ថិត​ក្នុង​បឋមវ័យ​ការ​បើកបរ​នា​ពេល​យប់​ងងឹត

វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ការ ឈ្វេងយល់​ពី​លទ្ធភាព​អាច​មើលឃើញ និង​រាល់​កត្តា​នៃ​ការ​ថយ​ចុះ​ក្នុង​ញាណ​របស់​មនុស្ស​ស្រប​ទៅ​តាម​វ័យ ។ នៅ​ពេល​លោក​អ្នក​ស្ថិត​ក្នុង​បឋមវ័យ​ការ​បើកបរ​នា​ពេល​យប់​ងងឹត ឬ​ពេល​ផ្ទៃមេឃ​ចុះ​អ័ព្ទ និង​ភ្លៀង​ធា្ល​ក់​គឺ​មិនមែន​ជា​បញ្ហា​ចោទ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​បើជា​អ្នកមាន​វ័យ​រាង​ចាស់​បន្តិច​ទៅ​ហើយ​អ្នក​ប្រាកដជា​ជួប​ការ​លំបាក​បន្តិច​នៅ​ក្រោម​លក្ខខណ្ឌ​ផ្លូវ​មិន​អំណោយផល ។

ខាងក្រោម​នេះ​សូម​ណែនាំ​ពី​កិច្ចការ​ដែល​គួរ​អនុវត្ត​ដើម្បី​បង្កើន​លទ្ធភាព​អាច​មើលឃើញ​ឧបសគ្គ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​ដូច​តទៅ​៖

១-​ដាក់​ទឹក​ថ្នាំ​ជូត​កញ្ចក់​ដែល​មិន​ជ្រាប​ទឹកភ្លៀង​ចូល​ទៅ​នឹង​ផ្លិត​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​អាច​មើលឃើញ​បាន​ច្បាស់​ក្នុង​ពេល​បើកបរ​មេឃ​កំពុង​ធា្ល​ក់​ភ្លៀង​ជា​ពិសេស​ពេល​យប់ ព្រោះថា​ទឹក​ថ្នាំ​នេះ​ការពារ​ការ​ដក់​ជាប់​នៃ​តំណក់ទឹក​លើ​កញ្ចក់​ហើយ​វា​ក៏​ត្រូវ​បាន​ជូត​សម្អាត​បន្ត​ដោយ​ផ្លិត​ទឹកតែ​ម្តង ។

២-​ផ្លាស់​ប្តូរ​ផ្លិត​ទឹក​យ៉ាង​ហោច​ក៏​មួយ​ឆ្នាំ​ម្តង​ដែរ ដើម្បី​បង្កើន​ភាព​មើលឃើញ​ឧបសគ្គ​កាន់តែ​ច្បាស់​ក្នុង​ស្ថានភាព​មេឃ​កំពុង​ធា្ល​ក់​ភ្លៀង ។ ខណៈ​លោក​អ្នក​ចត​រថយន្ត​នៅ​ហាលខ្យល់​ហាលភ្លៀង​ជា​រឿយ​ៗ ជា​ធម្មតា​អ្នក​គួរតែ​ផ្លាស់​ប្តូរ​ផ្លិត​ទឹក​ឲ្យ​បាន​ញឹកញាប់​បន្តិច ។ ក្នុង​នោះ​ក៏​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា លោក​អ្នក​បាន​ប្រើប្រាស់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ដូច​ខាងក្រោម​៖

-​ជម្រះ​ចេញ​នូវ​តំណក់ទឹក​ដែល​មិន​ជ្រាប​នៅ​លើ​ផ្លិត​ទឹក​រថយន្ត ឬ​ក៏​ជ្រើសរើស​យក​ផលិតផល​ណា​ដែល​មានគុណ​ភាព​ខ្ពស់​ប្រើប្រាស់​បាន​យូរអង្វែង​ជាង​ផលិតផល​ទូទៅ ។

-​គួរ​ពិចារណា​ទៅ​លើ​គូ​របស់​វា​(​ផ្លិត​ទឹក​)​ថា​តើ​មាន​ប្រតិបត្តិការ ឬ​ផ្តល់​នូវ​សម្ពាធ​ដូច​គ្នា​ទាំង​សងខាង​ឬ​អត់ ។ ព្រោះថា​កត្តា​នេះ​បើ​មាន​ម្ខាង​ណា​អសកម្ម​ជាង នោះ​ប្រាកដជា​នាំ​ឲ្យ​នាទី​ជម្រះ​តំណក់ទឹក​លើ​កញ្ចក់​រថយន្ត​មិន​បាន​ល្អ​ឡើយ ។

-​គួរ​គិត​ទៅ​លើ​ភាព​អាច​បត់បែន​ឬ​ប្រើ​បាន​ច្រើន​របៀប​នៃ​ផ្លិត​ទឹក​មាន​ន័យ​ថា មាន​សមត្ថភាព​ទាំង​ក្នុង​លក្ខខណ្ឌ​មេឃ​ភ្លៀង មេឃ​ត្រជាក់​ជាដើម ។ ពោល​គឺ​ផ្លិត​ទឹក​ដែល​អ្នក​បម្រុង​នឹង​ទិញ​ចាំបាច់​ត្រូវ​ប្រតិបត្តិការ​បាន​យ៉ាង​ល្អ ។

៣-​ពិនិត្យ​មើល​ភ្លើង​មុខ​រថយន្ត​ថា​តើ​វា​បញ្ចេញ​ពន្លឺ​ភ្លឺ​ច្បាស់​ឬ​អត់ ។ មាន​ពេល​ខ្លះ​ភ្លើង​មុខ​រថយន្ត​ដែល​មាន​រាង​ស្រអាប់​ហួស​នឹង​ថ្លែង​ទៅ​ហើយ​គឺ​វា​អាច​កាត់​បន្ថយ​ភាព​មើលឃើញ​ឧបសគ្គ​របស់​អ្នក ។

៤-​សង្កេត​មើលទៅ​លើ​កញ្ចក់​កែវ​នៃ​ភ្លើងមុខ ។ ប្រសិនជា​វា​ហាក់ដូចជា​មិន​ភ្លឺ​ថ្លា​និង​ក្រ​ខ្វក់​នោះ ចូរ​សម្អាត​វា​ឲ្យ​បាន​ស្អាត​ដើម្បី​បង្កើនលទ្ធភាព​អាច​មើលឃើញ​ច្បាស់​ក្នុង​ពេល​មេឃ​ភ្លៀង ។

៥-​ប្រើប្រាស់​ភ្លើង​កូត​ធម្មតា​ក្នុង​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ងាយ​មើលឃើញ​ទិដ្ឋភាព​ខាង​មុខ​និង​ដើម្បី​ធានា​បាន​ថា​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​គឺ​អាច​មើលឃើញ​រថយន្ត​អ្នក ។

៦-​សា​រេ​កញ្ចក់​មើល​ក្រោយ​និង​ចំហៀង​ឆ្វេង​-​ស្តាំ​ឲ្យ​បាន​ត្រឹមត្រូវ ។ ត្រូវ​ច្បាស់​ថា​អ្នក​ប្រើប្រាស់​សម្រាប់​ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់​ដោយ​ពឹងផ្អែក​ទៅ​តាម​ការ​មើល​ទីតាំង​តាម​រយៈ​កញ្ចក់​មើល​ក្រោយ ។

៧-​បន្ថយ​ល្បឿនខណៈ​ពេល​កំពុង​បើកបរ​ពេល​ភ្លៀង ។ ការ​ធ្វេសប្រហែស​នៅ​រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ពេល​មេឃ​ភ្លៀង​គឺជា​រឿង​សំខាន់​មួយ​នៅ​ក្នុង​ការ​កាត់​បន្ថយល្បឿន​លើ​ស្ថានភាព​ផ្លូវ​រអិល​ឬ​សើម ។

៨-​បើកភ្លើង​ហ្វា​-​កូត​ឆ្លាស់​ចុះ​ឡើងជា​បន្ទាន់​ដើម្បី​ដាស់​ស្មារតី​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​បានដឹង ហើយ​ខណៈនោះ​លោក​អ្នក​គួរ​បើករថយន្ត​អែប​រក​ទី​សុវត្ថិភាព​មួយ​ពេល​អ្នក​មើល​មិនសូវ​ឃើញច្បាស់ និង​រក្សា​ទីតាំង​រថយន្ត​ក្នុង​គន្លង​ផ្លូវ​ខាងស្តាំ​ជា​និច្ច ៕