ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជីពចរនៅដើរ ក៏​មិន​អាច​សង្គ្រោះ​​​ជីវិត​គាត់​បាន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ថៃ និង​សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់ មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ក្រោយ​ពី​ពលករ​ខ្មែរ​ម្នាក់​លង់ទឹក​និង​សន្មត​ថា​ ស្លា.ប់​រាប់​ម៉ោង​ទៅ​ហើយ ស្រាប់តែ​ជីពចរ​ដើរ​វិញ ។ ហេតុការណ៍​នេះ…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ថៃ និង​សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់ មានការ​ភ្ញាក់ផ្អើល
យ៉ាង​ខ្លាំង ក្រោយ​ពី​ពលករ​ខ្មែរ​ម្នាក់​លង់ទឹក​និង​សន្មត​ថា​ ស្លា.ប់​រាប់​ម៉ោង​ទៅ​ហើយ ស្រាប់តែ​ជីពចរ​ដើរ​វិញ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ឃុំ​ទេពនិមិត្ត ស្រុក​ខៅ​សាក់​មឹង ខេត្ត​ត្រា​ត ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ២០២១ ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ម្នាក់ដែល​ស៊ីឈ្នួល​ចាំចម្ការ​ទុរេន​ឲ្យ​ជនជាតិ​ថៃ​នៅ​ក្នុង​ឃុំ​ខាងលើ​បាន​បាត់​ខ្លួន ប៉ុន្តែ​ដោយសារ​ឃើញ​ស្បែកជើង​ជន​រង​គ្រោះ​នៅ​មាត់​ស្រះ​ដ៏​ធំ ម្ចាស់​ចម្ការ​ក៏​ទាក់ទង​ទៅ​ខាង​ក្រុម​មុជទឹក​និង​សមត្ថកិច្ច​ឲ្យ​ជួយ ព្រោះ​សង្ស័យ​ជន​រង​គ្រោះ​ធ្លាក់ទឹក​លង់​ស្លា.ប់ ។បន្ទាប់​ពី​សមត្ថកិច្ច​និង​ក្រុម​មុជទឹក​ចុះ​រាវរក​ក៏​ប្រទះ​ឃើញ​ដូច​កា​សង្ស័យ​មែន ។ ពលករ​ខ្មែរ​ដែល​លង់ទឹក​នេះ​ឈ្មោះ វីត អាយុ​ជិត​៤០​ឆ្នាំ​។

អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រុម​សាច់ញាតិ​បាន​ទិញ​មឈូស​ត្រៀម​ដាក់​សព​រួច​ហើយ ប៉ុន្តែពេល​សមត្ថកិច្ច​ដឹក​ជន​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យវិច័យ ស្រាប់តែ​ជីពចរ​ដំណើរការ​វិញ ។ យ៉ាងណា​ក៏​ដោយ ជន​រង​គ្រោះ​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន បើ​ទោះជា​ក្រុម​សមត្ថកិច្ច​ថៃ​ខំ​ធ្វើ​ចលនា​ឲ្យ​ក៏​ដោយ ពោល​គឺ​ជន​រង​គ្រោះ​នៅ​តែ​បាត់បង់​ជីវិត​ដដែល ។

ដំបូង​ម្ចាស់​ចម្ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ចុះ​ទៅ​ជួល​ជុល​ម៉ូ​ទ័​រ​បូមទឹក​ ហើយ​ត្រូវ​ចរន្តភ្លើង​ឆក់ ប៉ុន្តែ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ចរន្តអគ្គិសនី​ឆក់​ឡើយ ។ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ស​ន្និដ្ឋា​ន​ថា ជន​រង​គ្រោះ​អាច​ខ្យល់គរ​ដួល​ធ្លាក់​ចូល​ស្រះ ក៏​លង់​ស្លា.ប់​ដោយ​ខ្លួនឯង​ពេល​ដើរ​នៅ​មាត់​ស្រះ ៕

អត្ថបទសរសេរ ដោយ