ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនឡើងក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នា​ឆ្នាំ​ថ្មី​នេះ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នា​ឆ្នាំ២០១០​ នេះ នៅ​ទូ​ទាំង​ប្រទេស​មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ ក្នុងនោះ​អ្នក​របួសធ្ងន់​-​ស្រាល​មានការ​កើនឡើង ប៉ុន្ដែ​ចំនួន​អ្នក​ស្លា.ប់​បាន​ថយ​ចុះ ។ ក្រុម​មន្ដ្រីប៉ូលិស​ចរាចរ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ភាគច្រើនកើតឡើង​ដោយសារ​តែ​ការ​បើកបរ​លឿន​។លោក​ឧត្ដមសេនីយ៍ត្រី ហ៊ឹ​ម យ៉ា​ន ប្រធាន​នាយកដ្ឋាន​នគរបាល​សណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ​បានឱ្យ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នា​ឆ្នាំ២០១០​នេះ នៅ​ទូ​ទាំង​ប្រទេស​មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៩ ក្នុងនោះ​អ្នក​របួសធ្ងន់​-​ស្រាល​មានការ​កើនឡើង ប៉ុន្ដែ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ ។ ក្រុម​មន្ដ្រីប៉ូលិស​ចរាចរ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ភាគច្រើនកើតឡើង​ដោយសារ​តែ​ការ​បើកបរ​លឿន​។លោក​ឧត្ដមសេនីយ៍ត្រី ហ៊ឹ​ម យ៉ា​ន ប្រធាន​នាយកដ្ឋាន​នគរបាល​សណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ​បានឱ្យ​កោះសន្ដិភាព​ដឹង​តាមទូរស័ព្ទ​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ពី​ថ្ងៃ​ទី​១៣ ខែមេសា ដល់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១០ នៅ​ទូ​ទាំងប្រទេស​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន​២៥៤​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ចំនួន​៤៩​នាក់ របួសធ្ងន់​២៩៦​នាក់ របួសស្រាល​២៣៤​នាក់ ។ ចំនួន​គ្រោះថ្នាក់ និងចំនួន​អ្នក​របួស​ខាងលើ​នេះ បើ​ប្រៀបធៀប ទៅ​បុណ្យចូលឆ្នាំ​ថ្មី​កាលពី​២០០៩ ឃើញ​មានការ​កើនឡើង​តែ​ចំនួន​ជន​រង​គ្រោះ​ដល់​ស្លាប់បាន​ថយ​ចុះ ។ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​២០០៩​មាន​ចំនួន​២៤០​លើក ស្លាប់​ចំនួន​៥២​នាក់ របួសធ្ងន់​២៣៣នាក់ របួសស្រាល​ចំនួន​២២៤​នាក់ ។

លោក​ប្រធាន​នាយកដ្ឋាន​នគរបាល សណ្ដាប់ធ្នាប់​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ខាងលើ​បណ្ដាល​ឱ្យ​ខូចខាត​ម៉ូតូ​ចំនួន​៣២២គ្រឿង រថយន្ដ​តូច​ចំនួន​៥៤​គ្រឿង រថយន្ដ​ធំ ចំនួន​៣១​គ្រឿង ហើយ​គ្រោះថ្នាក់​ភាគច្រើន កើតឡើង​ដោយសារ​អ្នកបើកបរ​បើក​ក្នុង ល្បឿន​លឿន​មាន​៥០​ភាគរយ អ្នកបើកបរ ធ្វេសប្រហែស​ចំនួន​២៥​ភាគរយ អ្នកបើកបរ ផឹក​ជាតិ​ស្រវឹង​ចំនួន​១៤​ភាគរយ​។ ក្រៅពី នោះ​មាន​កត្ដា​ផ្សេង​ៗ​ទៀត​ដែល​បណ្ដាល​ឱ្យ កើត​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ជា​ដោយសារ ផ្លូវ​ដី​ហុយ ភ្លៀង​ធ្លាក់ ផ្លូវ​រអិល មាននៅ​ខេត្ដកំពត​។ ចំណែក​នៅ​ខេត្ដបាត់ដំបង​ឆ្នាំ​នេះ មាន​មនុស្ស​ស្លាប់​ច្រើន និង​ខេត្ដកំពង់ចាម​ក៏មាន​មនុស្ស​របួសធ្ងន់​ច្រើន​ផង​ដែរ​។លោក​បន្ដ​ថា ទោះបីជា​យ៉ាងណា​ក្ដី​នៅ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ មាន​សភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនដោយសារ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ កម្មវិធី​ចរាចរណ៍​តាម​រយៈ​វិទ្យុ ទូរទស្សន៍ ឆាកកំប្លែង ចំរៀង​អា​យ៉ៃ​ដើម្បី​ឱ្យ​អ្នក​បើក បរ​យានយន្ដ​គ្រប់​ប្រភេទ​មានការ​យល់​ដឹង​ពី គ្រោះថ្នាក់​ចរាចរណ៍​។ មានការ​ផ្សព្វផ្សាយ ដល់​អ្នកបើកបរ​ម៉ូតូ​ត្រូវ​តែ​ពាក់មួក​ការពារ សុវត្ថិភាព ដាក់​កញ្ចក់​មើល​ក្រោយ​ជាដើម​។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​នគរបាល​ច​រា ចរ​ផ្លូវគោក​បាន​ដោះ​បា​ហ្គា​រថយន្ដឈ្នួល​ចំនួន ៣០​គ្រឿង និង​បាន​ពិនិត្យ​បច្ចេកទេស​យាន យន្ដ ។ នៅ​ឆ្នាំ​នេះ​គ្រោះថ្នាក់​តាម​ផ្លូវទឹក​ពុំ មាន​កើតឡើង​ទេ ។ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ ដែរ លោក​វរសេនីយ៍​ប៉ែន ឃុន អនុប្រធាន ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង ថា រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៣ ខែមេសា ដល់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១០ នៅ​រាជ ធានី​ភ្នំពេញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត ឡើង​ចំនួន​៦​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ម្នាក់ របួសធ្ងន់​ចំនួន​៣​នាក់ របួសស្រាល​ចំនួន ១១​នាក់ ខូចខាត​ម៉ូតូ​ចំនួន​៧​គ្រឿង និង​រថ យន្ដ​ចំនួន​៣​គ្រឿង ។នៅ​រាជធានី​ភ្នំពេញ​បើ​ប្រៀបធៀប​ចំនួន គ្រោះថ្នាក់ និង​ចំនួន​អ្នក​របួស​ទៅ​នឹង​បុណ្យ ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០០៩ ឃើញ​មានការ​ថយចុះ​ច្រើន ។ គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ ២០០៩​មាន ចំនួន​១១​លើក ស្លាប់​ចំនួន​៥ នាក់ របួសធ្ងន់​ចំនួន​១០​នាក់ របួសស្រាល ចំនួន​១៣​នាក់ ។